(ភ្នំពេញ)៖ បញ្ហាសម្រស់ចាស់ជាងវ័យ លែងបារម្ភណ៍ទៀតហើយ សម្រាប់បុរស-ស្ដ្រី នៅកម្ពុជា ជាមួយនឹងTulip Salon &Day Spa ជាអ្នកឯកទេសថែសម្រស់បែបធម្មជាតិ ដ៏ល្អឥតខ្ចោះ ពីក្រៅប្រទេស បានវត្ដមាននៅកម្ពុជាហើយ នៅផ្លូវ២០០៤ ក្បែរបុរីអ័រគីដេវីឡា។
លោកស្រី Sandie Wee តំណាងផលិតផលប៊្រេន CACI ដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស និងជាដៃគូសហការជាមួយហាង ធូលីប សាឡន & ដេ ស្ប៉ាបានថ្លែងក្នុងឱកាស បើកសម្ពោធហាង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ថា ហាងTulip Salon &Day Spa សូមបើកស្វាគមន៍អតិថិជនចាប់ពីពេលនេះតទៅ ដែលមាននូវ ការព្យាលបាលមុខមុន ជាំ ស្នាមជ្រីវជ្រួញលើស្បែកមុខ ដងខ្លួន ដៃជើង កាត់សក់ ប្ដូរពណ៌សក់ បញ្ហាសក់ជ្រុះ ទាំងបុរសនិងនារីគ្រប់វ័យ ដោយផ្ដល់មកវិញ នូវភាពស្រស់ស្រទន់ស្អាត បែបធម្មជាតិ ជាមួយនឹងផលិតផលសុទ្ធ១០០% ពីបណ្ដាប្រទេសល្បីៗនៅលើពិភពលោក សូម្បីតែតារា ហូលីវូដ ក៏ប្រើប្រាស់នូវផលិតទាំងនោះផងដែរ។
លោកស្រីបន្ដថា «យើងមានផលិតផលថែរក្សាស្បែកម៉ាក CACI ពីចក្រភពអង់គ្លេស ដែលមានតួនាទីផ្តល់នូវសំណើម ផ្ដល់ភាពស្រទន់ដល់ស្បែក មានម៉ាស៊ីនកាត់បន្ថយស្នាមខ្មៅ ជ្រីវជ្រួញ, មុខជាំ, សង្វា, ស្លាកស្នាម,លុបបំបាត់កោសិកាចាស់ ដុះកោសិកាថ្មីដ៏ស្រស់ស្អាត ក្មេងជាងវ័យ ទាំងស្បែកមុខ ដងខ្លួនឲ្យទទួលបានភាពជឿជាក់ នៃសម្រស់សម្រស់ស្អាត២៤ម៉ោងតែម្ដង»។
លោកស្រីបន្ថែមថា «លើសពីនេះហាងយើងក៏មាននូវផលិតផល HATSUGA សម្រាប់ព្យាបាលសក់ឲ្យរស់ឡើងវិញ ពីប្រទេសសិង្ហបុរី ដែលមានប្រសិទ្ធិភាពខ្ពស់, និងមានផលិតជាច្រើនទៀត ដែលមានមុខងារផ្សេងៗគ្នា ក្នុងការថែរក្សារបស់លោកអ្នក បានយ៉ាងល្អឥតខ្ចោះ ជាមួយនឹងភាពជឿជាក់គ្រប់ពេលវេលា គ្រប់ទីកន្លែង»។
ចង់ទទួលបានភាពស្រស់ស្អាត បែបធម្មជាតិ គ្មានជាតិគីមី ក្មេងជាងវ័យ និងធ្វើម៉ូតសក់គ្រប់កម្មវិធីទាន់សម័យ ដូចតារាហូលីវូដ ដ៏សាកសប ស្រស់សោភា ជាមួយជាង ដ៏ប៉ិនប្រសព្វ ពីបណ្ដាប្រទេសល្បីផ្ទាល់តែម្ដង ដែលមាននៅហាង Tulip Salon &Day Spa តែមួយគត់!
ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧៧ ២០០ ២០០ និង០១៦ ២០០ ២០០ Tulip Salon &Day Spa ជាទីទុកចិត្តរបស់អស់លោកអ្នក៕