(ភ្នំពេញ)៖ ប្រាសាទអង្គរវត្តខ្មែរ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំណោមតំបន់ប្រវត្តិសាស្រ្ត ដ៏គួរឱ្យចាប់អារម្មណ៍បំផុតទាំង២៥ នៅលើពិភពលោក , នេះបើតាមការប្រកាស របស់គេទំព័រ Tripadvisor ជាភ្នាក់ងារប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរទេសចរ នៅលើពិភពលោក។ ការផ្តល់ចំណាត់ថ្នាក់នេះ បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សា និងវាយតម្លៃ ទៅលើការបោះឆ្នោតតាម Online កាលពីថ្ងៃអង្គារ។

លោក ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាប បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះ យោងតាមព័ត៌មាននៅលើគេហទំព័រ Tripadvisor បានបង្ហាញថា ប្រាសាទអង្គរវត្តបានជាប់ចំណាត់លេខ១ ក្នុងចំណោមតំបន់ប្រវត្តិសាស្រ្ត ដ៏គួរឱ្យចាប់អារម្មណ៍បំផុតលើពិភពលោក។

លោក ណេប សាមុត អគ្គនាយកទេសចរណ៍ក៏បានលើកឡើងដែរថា នេះជោគជ័យមួយទៀតរបស់កម្ពុជា ដែលកន្លងមកប្រាសាទអង្គរវត្តរបស់ខ្មែរធ្លាប់បានទទួលជ័យជំនះផងដែរ ហើយនេះជាកិត្តិយសរបស់កម្ពុជាយើងទាំងអស់គ្នា។ លោក សាមុត បានបញ្ជាក់ទៀតថា ការផ្តល់ចំណាត់នេះធ្វើឡើងដោយ គេហទំព័រ Tripadvisor ដែលជាគេហទំព័រផ្នែកទេសចរណ៍ដ៏ល្បីលំដាប់ពិភពលោក។

អង្គរវត្តបានទទួលចំណាត់កំពូលលើសគេ ដែលជាលទ្ធផលមួយប្រសើរជាងឆ្នាំមុន ខណៈដែល MACHU PICCHU ជាតំបន់បុរាណនៅលើកំពូលភ្នំ របស់ប្រទេសប៉េរូ ជាប់ចំណាត់ថ្នាក់លេខ២ និង TAJ MAHAL ប្រាសាទដ៏ស្គឹមស្គៃរបស់ឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ៣។

ខាងក្រោមនេះ ជាតារាតំបន់ប្រវត្តិសាស្រ្ត ដ៏គួរឱ្យចាប់អារម្មណ៍បំផុត២៥ ស​ម្រាប់គោលដៅទេសចរ លើពិភពលោក៖
1. ANGKOR WAT, CAMBODIA
2. MACHU PICCHU, PERU
3. TAJ MAHAL, INDIA
4. SHEIKH ZAYED GRAND MOSQUE CENTER, UNITED ARAB EMIRATES
5. BASILICA OF THE SAGRADA FAMILIA, SPAIN
6. ST. PETER'S BASILICA, ITALY
7. MILAN CATHEDRAL (DUOMO), ITALY
8. ALCATRAZ, UNITED STATES
9. CORCOVADO - CRISTO REDENTOR, BRAZIL
10. GOLDEN GATE BRIDGE, UNITED STATES

11. ..........>

សូមចុច link ដើម្បីមើលចំណាត់ថ្នាក់៖