(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុ ប្រចាំសប្តាហ៍ ដោយបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ ខែមេសា អាចនឹងមានភ្លៀងកក់ខែនៅតែបន្តធ្លាក់។
ក្រសួងធនធានទឹក ក៏បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ដែលអាចកើតមានឡើង នៅពេលមេឃរក កលនឹងភ្លៀង (ចាប់ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០១៧) ជាពិសេសនៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក ខាងក្រោមនេះ៖