(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងការដែលសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងរយៈពេល៣ថ្ងៃមកនេះ នៅតាមបណ្ដាលខេត្ដ-ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្ដសៀមរាប ដោយបង្កើតឲ្យមាននូវល្បែងរបំាផ្សេងៗ ឬក៏ការដាក់តំាងបង្ហាញនូវឧបករណ៍ប្រើប្រាស់ផ្សេងៗជាលក្ខណៈប្រពៃណីរខ្មែរ គឺពិតជាបានបង្ហាញឲ្យឃើញអំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់បុព្វបុរសខ្មែរដែលមានតំាងពីរាប់ពាន់ឆ្នាំមកហើយ។
លោក រ័ត្ន សណ្ដាប់ បានថ្លែងបន្ដថា ក្នុងការរៀបចំព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដដោយក្រុមយុវជន (សសយក) នៅក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅនោះ ក៏បានឆ្លុះបញ្ចំាងឲ្យ ឃើញផងដែរ អំពីកម្លំាងយុវជន យើងទំាងក្មេងទំាងចាស់ ទំាងប្រុសទំាងស្រី បានរួមសហការគ្នាដើម្បីផ្សារភ្ជាប់រវាងអតីត បច្ចុប្បន្ន និងអនាគត ក្នុងបុព្វហេតុបន្ដវេន ពីបុព្វបុរសរបស់ខ្លួន គឺដើម្បីកុំឲ្យភ្លេចជាតិ។ នេះមានន័យថា ព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដក្នុងខេត្ដសៀមរាបនេះ គឺពិតជាបាតុភូតដ៏អស្ចារ្យមួយញំាងឲ្យបងប្អូនខ្មែរយើង បានធ្វើដំណើរយ៉ាងច្រើនណែនតាន់តាប់មកពីគ្រប់ ទិសទីតំបន់នានាទំាងក្នុងប្រទេស និងជុំវិញពិភពលោក គឺដើម្បីជួបជុំនិងការ «សប្បាយ» របស់ខ្លួន។
ពាក់ព័ន្ធនិងការ «...សប្បាយ» នេះដែរ លោកក៏បានលើកទ្បើងអំពីពាក្យដំណាលខ្មែរឬអ្នកខ្លះហៅជាពុទ្ធទំនាយថា «...សប្បាយអង្គរវត្ដ» នេះ គឺពិតជាការត្រឹមត្រូវ ព្រោះចង់ សំដៅដល់ការជួបជុំគ្នាមកពីគ្រប់ទិសទី ទំាងក្នុងប្រទេស ទំាងក្រៅប្រទេស ក្នុងព្រឹត្ដិការណ៍ «អង្គរសង្រ្កាន្ដ» ដូចយើងឃើញនាពេលនេះឯង បើទោះបីជាមានព្រឹត្ដិការណ៍ ពិភពលោក ពិសេសនៅឧបទ្វីបកូរ៉េ យ៉ាងណាក្ដីក៏បងប្អូនទំាងខ្មែរ ទំាងបរទេស នៅបន្ដការសប្បាយហាក់ពុំចាប់អារម្មណ៍អ្វីទ្បើយ។ នេះមានន័យថាកម្ពុជាសព្វថ្ងៃ គឺកំពុង តែដើរលើផ្លូវពុទ្ធទំនាយនេះហើយ បើដូច្នេះយើងត្រូវនំាគ្នាថៃរក្សាការ«សប្បាយ»នេះឲ្យនៅជាប់លើផ្លូវនេះតកូន តចៅ រាប់រយរាប់ពាន់ឆ្នាំ ជារៀងដរាបតទៅ គឺកុំឲ្យធា្លក់ចេញ ពីផ្លូវនេះឲ្យសោះ។
ជាចុងក្រោយលោកបញ្ជាក់ថា ក្នុងព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដនេះ គឺបាននំាមកនូវអំពីគុណតម្លៃជាតិដ៏ធំធេង ជាអាទិ៍៖
១៖ បានលើកតម្កើងពីកិត្យានុភាពជាតិនូវស្នាដៃបុព្វបុរសខ្លួនទ្បើងវិញ សមដូចសេចក្ដីប្រាថ្នារបស់ដូនតាយើង ដែលបានចារជាបណ្ដំា សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ ឲ្យជួយថែរក្សា ការពារសម្បត្ដិវប្បធម៌ទំាងនេះ គឺដូចក្នុងសិលាចារឹក K.២១៦ មានអត្ថន័យជាអាទិ៍ថា «បើសិនជនទំាងទ្បាយណាថែរក្សាប្រាសាទ ព្រះបដិមា និងទ្រព្យ សម្បត្ដិប្រាសាទ នឹងទទួលបាននូវសេចក្ដីសុខចម្រុងចម្រើននៅឋានសួគ៌ ក៏ប៉ុន្ដែបើជនទំាងទ្បាយណាបំផ្លាញស្នាដៃនេះនឹងធ្លាក់ទៅសេចក្ដីវិនាសអន្ដរាយចុះនរក និងត្រូវរន្ទះបាញ់» ។
២៖ ធ្វើឲ្យយើងមានឱកាសបានជួបជុំគ្នា ដើម្បីសប្បាយជាមហាគ្រួសារខ្មែរតែមួយ តាមរយៈការលេងកំសាន្ដនូវល្បែងរបំាផ្សេងៗ និង៣៖ ទាក់ទាញវិស័យទេសចរណ៍។
ជាសរុបចំពោះរាល់ពាក្យផ្ដែផ្ដំានិងសេចក្ដីប៉ងប្រាថ្នារបស់ដូនយើងខ្មែរ គឺឥទ្បូវ ត្រូវបានកូនចៅខ្មែរជំនាន់យើង កំពុងមានមោទនភាពក្នុងការថែរក្សាការពារនូវសម្បត្ដិ វប្បធម៌ទំាងនេះ ហើយក៏កំពុងតែទទួលបាននូវពរជ័យពីបុព្វបុរសរបស់ខ្លួនមកវិញគឺ «សន្ដិភាព» និង «ការសប្បាយ» នេះឯង៕