Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃស្អែកកំណាត់ផ្លូវជាតិលេខ២១ នឹងផ្អាកចរាចរណ៍មួយព្រឹក ដើម្បីប្រារព្ធពិធីដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)

23-04-2017 11:00

(ភ្នំពេញ)៖ កំណត់ផ្លូវជាតិលេខ២១ ចាប់ពីស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ទៅដល់ច្រកព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល នឹងត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចាប់ពីម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា រហូតដល់ម៉ោង ១រសៀល ដើម្បីរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការស្ពានឆ្លងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក ម៉ឹង យូឡេង បានឲ្យដឹងថា ការផ្អាកចរាចរណ៍ ដើម្បីសម្រួលដល់ការបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ពានឆ្លងព្រំដែន និងកំណាត់ផ្លូវតភ្ជាប់ ដែលធ្វើឡើងក្រោមអធិបតីភាព​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា និងលោក ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម៕