(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics បានឈ្នះពានរង្វាន់ការរចនាពីគណៈកម្មាធិការ Red Dot Design Awards សម្រាប់ការច្នៃប្រឌិតក្នុងការរចនារបស់ខ្លួន រួមទាំងពានរង្វាន់ Best of the Best awards ពីរផ្សេងទៀត ដែលពានរង្វាន់នេះ ត្រូវបានផ្តល់ទៅឱ្យទូរទស្សន៍ LG’s SIGNATURE OLED TV W និងទូរទឹកកក Smart InstaView លើការរចនា និងការច្នៃប្រឌិតដ៏ល្អ ឥត់ខ្ចោះ។
Red Dot Design Awards ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាសកល និងមាន ឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងការវាយតំលៃ ការរចនារបស់ផលិតផលអេឡិចត្រូនិច។
ទូរទស្សន៍សេរ៊ីថ្មី LG SIGNATURE OLED TV W ត្រូវបានរចនាឡើងក្នុងលក្ខណៈពិសេស រូបរៀង ស្តើង ទំនើប ពេលចាប់ផ្ជាប់ទៅនឹងផ្ទៃជញ្ជាំង បង្កើតការភាន់ច្រលំ ហាក់បីដូចជាយើងកំពុងមើលតាមបង្អួចផ្ទះ ខណៈពេលយើងកំពុងទស្សនា វាជំរុញបទពិសោធន៏នៃទស្សនារអោយកាន់តែមានភាពជក់ចិត្ត ហើយថ្មីៗនេះទូរទស្សន៍សេរ៊ីថ្មី LG SIGNATURE OLED TV W ក៏ទទួលបានពានរង្វាន់រចនា iF Design Award ផងដែរ។
ទូរទឹកកកស៊េរីថ្មី LG’s InstaView Door-in-Door™ កត្រូវបានទទួលស្គាល់ដោយ Red Dot សម្រាប់ភាពជោគជយ័ក្នុងការរួមបញ្ចូលគ្នានូវការរចនាដ៏ស្រស់ស្អាត់ជាមួយនិងបច្ចេកវិទ្យាយ៉ាងទំនើប។ Smart InstaView™ ជាប្រភេទទូរទឹកកកដែលបំពាក់ដោយអេក្រង់ Touch LCD Display មានទំហំ២៩អ៊ីង យើងអាចមើលឃើញផ្នែកខាងក្នុងរបស់ Smart InstaView™ បានដោយគ្រាន់តែប៊ះ លើអេក្រង់របស់វាចំនួនពីរដងជាការស្រេច ដោយពុំចាំបាច់បើកទ្វារបស់វានោះទេ។ ចំនែក Smart Tag Minu អាចអនុញា្ញត្តិអោយអ្នកប្រើប្រាស់បន្ថែម ស្លាកសញ្ញាចំនាំនៅលើអេក្រង់ ដើម្បីបញ្ជាក់ថាចំនីអាហារណាដែលរក្សាទុកនៅខាងក្នុង លើសពីនេះទៀត អ្នកប្រើប្រាស់ក៍អាចបញ្ចូលកាលបរិច្ឆទផុតកំនត់របស់ចំនីអាហារ ដូច្នេះទូរទឹកកក នឹងអាចធ្វើការរំលឹកអ្នកប្រើប្រាស់ ចំពោះចំនីរអាហារណាដែលជិតផុតកំនត់កាលបរិច្ឆទប្រើប្រាស់។
បន្ថែមពីការទទួលបានពានរង្វាន់ល្អទាំងពីរនេះហើយ LG ក៏បានទទួលពានរង្វាន់កិត្តិយស១៨បន្ថែមទៀតពី Red Dot ។ សម្រាប់ផលិតផល LG ដែលទទួលបានពានកិត្តិយសពីរ Red Dot មានដូចជាទូរទស្សន៍ LG SIGNATURE OLED, កុំព្យូទ័រយួរដៃ, ស្មាតហ្វូន V20, និង នាឡិកា LG Smart Watch, កាស់ wireless និង ឧបករណ៍បញ្ចាំងស្លាយ (monitor) ប្រភេទ Minibeam ទាំងអស់នេះគឺជាផលិតផលក្នុងចំណោមផលិតផលផ្សេងទៀត ដែលបានការទទួលស្គាល់លើការរចនា និងបច្ចេកវិទ្យាឆ្នៃប្រឌិតដ៏អស្ចារ្យរបស់ពួកវា។
បើយោងតាមប្រសាសន៍របស់លោក Noh Chang-ho ដែលជាប្រធានផ្នែករចនារបស់ក្រុមហ៊ុន LG Electronics បានឱ្យដឹងថា «ការទទួលស្គាល់របស់ Red Dot មកលើផលិតផលរបស់ LG យើង នេះគឺជាការបញ្ជាក់អោយឃើញថាLG គឺជាអ្នកដឹកនាំជួមុខគេក្នុងការរចនាផលិតផលអេឡិចត្រូនិច ហើយយើង នឹងបន្តផ្តល់ជូននូវផលិតផលដែលជំរុញឱ្យមានការរចនា និងបច្ចេកវិទ្យាលើសពីរការរំពឹងទុករបស់អតិថិជន ហើយយើងប្តេជ្ញានឹងធ្វើអោយល្អបំផុតដើម្បីកំណត់ ស្តង់ដាសោភ័ណ្ឌភាព របស់ផលិតផលយើងអោយឱ្យកាន់ខ្ពស់»។
ផលិតផលថ្មីៗទាំំងអស់នេះនឹងមានវត្តមាននៅក្នុង LG BrandShop គ្រប់សាខាទាំងអស់នៅពេលឆាប់ៗនេះ។ LG BrandShop ទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ LG BrandShop ទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ។
ព័ត៌មានបន្ថែម៖ 023 222 699/ 023 888 299http://www.lgnewsroom.com/2017/04/lg-wins-dual-best-of-the-best-in-this-years-red-dot-awards/៕