(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគោកគង់កើត-ឃុំជាខ្លាង រួមជាមួយសហការី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មាធិការបក្សភូមិ-ឃុំ ដែលជាបេក្ខជនឈរ ឈ្មោះក្រុមប្រឹក្សាឃុំ ស្តីពីសកម្មភាពការងារមួយចំនួន ឆ្ពោះទៅកាន់ការបោះឆ្នោតដែលរំកិលចូលមកកាន់តែជិត។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ-ពិការ ដែលគ្មានទីពឹងត្រូវផ្តល់ការឧបត្ថម្ភមុនគេ និងស្នើសុំឲ្យពិនិត្យផ្តល់អាទិភាពចែកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ដល់គ្រួសារសពឲ្យបានមុន ព្រមទាំងខិតខំ ពង្រឹងសមាជិកបក្សចាស់ និងពង្រីកសមាជិកថ្មីឲ្យជាប់ជាប្រចាំ។
បន្ទាប់មកលោក ចាន់ វ៉ាន់ធឿន និងសហការី រួមជាមួយបក្សភូមិ-ឃុំ ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ លំបាកគ្មានទីពឹង ចំនួន១០គ្រួសារ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងចំនួន១០គ្រួសារទៀត នៅឃុំគោកគង់កើត ស្រុកកញ្ច្រៀច ដោយក្នុងនោះឧបត្តម្ភជូននូវគ្រឿងឧបភោគ-បរិភោគមួយចំនួន ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា និងក្រុមការងាររួមមាន៖ ០១គ្រួសារ ទទួលបានអង្ករ០១បាវ, ភួយ០១, មុង០១, ប៊ីចេង ០,៥គីឡូក្រាម, មី១០កញ្ចប់, អំបិល២kg, ទឹកត្រី០២ដប, ទឹកស៊ីអ៊ីវ០២ដប, ទឹកសុទ្ធ០២ដប, ទឹកក្រូច០២កំប៉ុង៕