Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខេត្តកំពង់ស្ពឺសប្បាយចិត្តឥតឧបមា ក្រោយទទួលបានបណ្ណកម្មសិទ្ធិដីធ្លី និងអរគុណចំពោះទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងលោកអភិបាលខេត្ត វ៉ី សំណាង

22-04-2017 18:32

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន៩គ្រួសារ រស់នៅភូមិចុងបឹង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបញ្ជាក់ពីភាពរីករាយសប្បាយចិត្តឥតឧបមា ក្រោយទទួលបានបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ស្របច្បាប់គ្រប់ៗគ្នា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំពាក់ព័ន្ធដទៃទៀត ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហានានាជូនពួកគាត់។

ប្រជាពលរដ្ឋទាំង៩គ្រួសារខាងលើ ក៏បានកោតសរសើរពី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំដ៏ប៉ិនប្រសព្វ ពោលទីណាមានទុកលំបាក ទីនោះប្រាកដជាមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលជាក់ជាមិនខាន។

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋទាំង៩គ្រួសារខាងលើ ជូនចំពោះថ្នាក់ដឹកនាំពាក់ព័ន្ធ៖