(កំពង់ស្ពឺ)៖ លោកស្រី ទាវ ធីតា ភរិយា របស់លោកឧកញ៉ា ថោង សារ៉ាត់ និងជាក្រុមការងារចុះជួយ ភូមិសខ្នាយ, ឃុំមហាឫស្សី, ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ បានចុះសំណេះសំណាល និងនាំយកអំណោយចែកជូនដល់បេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងសមាជិកគណបក្សប្រជាជនកម្ពុជា ភូមិសខ្នាយឃុំមហាឫស្សីប្រមាណជា២៥០នាក់។នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។
នៅក្នុងឱកាសចុះសំណេះសំណាល ជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងសមាជិកគណបក្សប្រជាជនកម្ពុជា លោកស្រីទាវ ធីតា បានចំណាយថវិការផ្ទាល់ខ្លួនចំនួន៨០ម៉ឺនរៀល ដើម្បីកសាងរដ្ធប៉ុស្តីនគរបាលឃុំមហាឫស្សីខេត្តផងដែរ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានចូលរួមចែកអំណោយ និងជូនថវិកាដល់សមាជិកគណបក្ស ប្រមាណជា២៥០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៥០០០រៀល និងសារុងមួយ៕