(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលមានចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone ប្រកាសឈប់ទទួលកក់ទុកមុន អធិរាជស្មាតហ្វូន កាមេរ៉ាភ្លោះ ស៊េរីថ្មី «Huawei P10 & P10 Plus» ត្រឹមថ្ងៃទី ២៦ មេសា ២០១៧។ សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពី Huawei P10 & P10 Plus មានសន្ទុះគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន នៅកម្ពុជា កក់ទុកមុន រហូតដល់ទៅជាង ៩០% នៃស្តុក ដែលបំរុងទុកដ៏ច្រើនលើសលុប បើធៀបនឹងស៊េរី Pមុនៗ។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ Huawei នៅកម្ពុជាបានឲ្យដឹងថា អតិថិជន Huawei អាចធ្វើការកុម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មីបំផុត ប្រចាំឆ្នាំ ២០១៧ គឺ «Huawei P10 & P10 Plus» ដោយគ្រាន់តែ កក់ប្រាក់៥០ដុល្លារ តាមបណ្តាហាងធំៗ ដែលមានស្លាកសញ្ញា Huawei ឬហាងធំៗជាដៃគូ និងមានបុគ្គលិកហួវៃ រហូតដល់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ ប៉ុណ្ណោះ។
Huawei P10 និង P10 Plus គឺជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ ដើមឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធីពិព័រណ៌ទូរស័ព្ទពិភពលោក ឆ្នាំ២០១៧ (MWC) និងទទួលបាន ២៣ ពាន់រង្វាន់ថែមទៀត។ ឥឡូវនេះ Huawei នៅកម្ពុជា ប្រកាសជាផ្លូវការទទួល កុម្ម៉ង់ទុកមុន សម្រាប់អធិរាជស្មាតហ្វូន កាមេរ៉ាភ្លោះ Huawei P10 តម្លៃ៦១០ដុល្លារ និង Huawei P10 Plus មានតម្លៃ៦៩០ ដុល្លារ ដោយមានបន្ថែម នូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន Original Huawei View Cover, Original Huawei Selfie Stick, Original Huawei Power Bank 5,000mAh និង USB Connector (Type B, Type C & Wire) មួយឈុត ដែលមានតម្លៃសរុប ជាទឹកប្រាក់រហូតដល់ ទៅជាង១០០ដុល្លារ។
គួរកត់សំគាល់ផងដែរថា លក្ខណៈពិសេសដែលនាំឲ្យ Huawei P10 និង P10 Plus រឹតតែលេចធ្លោរ នោះគឺមាន ៤ ចំនុច (១) គុណពភាពកាម៉េរ៉ាភ្លោះរឹតតែច្បាស់ រឹតតែលេខធ្លោរតែ មួយគត់ ពោលគឺឡេនឡៃការ ៣ គ្រាប់ ភ្លោះពីរពីក្រោយ (20MP/12MP) និងឡេនឡៃការមួយខាងមុខ សែលហ្វី (8MP), (២)សិល្បៈក្នុងការចនារូបរាង ពេញប្រណិតភាព តួផលិតដោយវត្ថុធាតុដើម កាត់ពីគ្រាប់ពេជ្រ ងាយស្រួលចាប់កាន់ រលោង ចាំង មិនឆ្កូត ពេញប្រណិតភាព សោភណ្ឌ័ភាព រឹតតែ ទាក់ទាញ រឹតតែលេចធ្លោរ គ្រប់ជ្រុង, (៣) ថាមពលថ្មធំប្រើបានយូរ និងសាក់ថ្មឆាប់រហ័សបំផុត សាកកន្លះម៉ោង ប្រើបានពេញ ១ថ្ងៃនិងទី (៤) ល្បឿន CPU ស៊េរីចុងក្រោយបំផុត លឿនបំផុត ប្រភេទ HiSilicon Kirin 960 (64-bit) Octa-core (4x2.4GHz Cortex A73 & 4x2.8Ghz Cortex A53) បន្ថែមនូវ GPU Mali-G71 រួមជាមួយនឹងល្បឿនអ៊ិនធើណិតលឿន លើសពីការស្មាន។
Huawei P10 /Huawei P10 Plus អនុញ្ញាតឲ្យអ្នកប្រើ ថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistics Effect អេឡេហ្គេន រឹតតែច្បាស់ រូបភាពសខ្មៅ monochrome ស្រមោលពន្លឺ Bokeh ឬផ្ទៃព្រាល Depth of Field ឬWide Aperture ដែលកាម៉េរ៉ាបំពាក់ជំនាញ Leica ជំនាន់ទី ២, P10 ឡេនឡៃការប្រភេទ Summarit H F/2.2 និង P10Plus ឡេនឡៃការប្រភេទ Summilux H F/1.។ កំពូលស្មាតហ្វូនទាំងពីនេះ បំពាក់កាម៉េរ៉ាមុខសែលហ្វី ឡេន Leica ដំបូងបង្អស់ផ្តិតយក រូបភាពកាន់តែដិតច្បាស់ គ្រប់ចំណុច កំរិត aperture កាន់តែធំ មុខងារជំនួយក្នុងការថត ជួយពណ៌ និងរូបបែបសិល្បៈស៊ីវិល័យ បែបធម្មជាតិស្រស់ពិតៗ ពណ៌ក្លាសិកបែបឡៃការ បច្ចេកវិទ្យា Hybrid Zoom ដែលជំនួយពន្លឺពីរដង ក្នុងការថតរូបរឹតតែច្បាស់ ដិតគ្រប់ចំណុច ថតរូបពេញយប់ ឬកន្លែងខ្សោយ ពន្លឺ (Super Low Light) រួមជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង (OIS)។
Huawei P10 មានបីពណ៌គឺ ពណ៌មាស ពណ៌ខ្មៅ និង ពណ៌ទឹកប៊ិច & P10 Plus មាន ២ ពណ៌គឺ ពណ៌មាស និងពណ៌ទឹកប៊ិច សម្រាប់អតិថជនកម្ពុជាធ្វើការ ជ្រើសរើស៕