(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១,០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០១៧ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដើម្បីយកទៅប្រើប្រាស់ក្នុងការងារមនុស្សធម៌ ជួយដល់ប្រជារាស្រ្តខ្មែរបន្តទៀត។

ឆ្លើយតបនឹងព្រះរាជហឫទ័យប្រោសមេត្តាដ៏ខ្ពង់ខ្ពស់បំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា មន្រ្តី និងបុគ្គលិកកាកបាទក្រហមទាំងអស់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ក៏បានក្រាបបង្គំថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ចំពោះព្រះករុណាវិញផងដែរ។

ខាងក្រោមនេះ ជាលិខិតក្រាបបង្គំទូលថ្វាយចំពោះព្រះមហាក្សត្រ របស់កាកបាទក្រហមកម្ពុជា៖