(ភ្នំពេញ)៖ បន្ទាប់ពីបានរៀបចំសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅអនុវត្ត ឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល៣ថ្ងៃកន្លងមក នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីក្រសួង មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ នារយៈពេលកន្លងមក។
ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការបំពាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងចំនួន ៧៦៨រូប ក្នុងនោះរួមមាន៖
* មេដាយជាតូបការ ០៧រូប
* មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ១០រូប
* មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ០៤រូប
* មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ០៨រូប
* មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ០១រូប
* មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា ០៣រូប
* មេដាយមុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ១០រូប
* មេដាយសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ០៣រូប
* មេដាយសុវត្ថារា ថ្នាក់មហាសេនា ០៣រូប
* មេដាយសុវត្ថារា ថ្នាក់ធិបឌិន្ទ ១៦រូប
* មេដាយសុវត្ថារា ថ្នាក់សេនា ១៩៧រូប
* មេដាយសុវត្ថារា ថ្នាក់អស្សឬទ្ធិ ៣៥៥រូប
* មេដាយមាសការងារ ១១១រូប
* មេដាយប្រាក់ការងារ ៤០រូប៕