(ភ្នំពេញ)៖ ធនគារឯកទេសវីង ខេមបូឌា លីមីតធីត បានដាក់ដំណើរការ កិច្ចសហការជាផ្លូវការ លើសេវាវេរប្រាក់អន្តរជាតិ ពីក្រៅប្រទេសជាមួយក្រមហ៊ុន ត្រាងក្លូ (Tranglo) ដែលជាក្រុមហ៊ុន ផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេ នៅលើពិភពលោក ខាងផ្នែកសេវាផ្ទេរប្រាក់ និងបង់វិក្កយបត្រ។
ដើម្បីផ្តល់ភាពងាយស្រួល ជូនដល់ប្រជាជនកម្ពុជា ក្នុងការទទួលប្រាក់ពីមនុស្សជាទីស្រឡាញ់ ឬមិត្តភ័ត្តពីក្រៅប្រទេសដោយផ្ទាល់ តាមគណនីវីង ឬដកជាសាច់ប្រាក់ពីភ្នាក់ងារ វីង។
កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យពលករកម្ពុជានៅប្រទេស ម៉ាឡេស៊ី សិង្ហបុរី អាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេ ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ជំនួសឲ្យការផ្ញើប្រាក់តាមវិធីសាស្រ្តផ្សេងៗ ដែលត្រូវចំណាយពេលវេលាយូរ ក្នុងការតម្រង់ជួរនៅធនាគារ ដើម្បីផ្ញើប្រាក់មកកាន់ក្រុមគ្រួសារ របស់ពួកគេនៅកម្ពុជា។ ឥឡូវនេះជាមួយនឹង ក្រុមហ៊ុន ត្រាងក្លូ អតិថិជនអាចផ្ញើប្រាក់ មកកាន់គ្រួសាររបស់គេនៅកម្ពុជា តាមរយៈគណនីវីង ឬដកសាច់ប្រាក់នៅតាមភ្នាក់ងារវីង គ្រប់ទីកន្លែងទូទំាងប្រទេស។ សេវាកម្មនេះ និងមានផ្តល់ជូនដល់ប្រទេសផ្សេងៗទៀត ដូចជាកូរ៉េខាងត្បូងជាដើម។
យោងតាមប្រសាសន៍របស់លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេស វីង បានឲ្យដឹងថា «ក្នុងការចាប់ដៃគូដ៏សំខាន់នេះ យើងមានបំណង ដើម្បីបំពេញនូវតម្រូវការ ប្រជាជនកម្ពុជា ដែលរស់នៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើការផ្ទេរប្រាក់ បានកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព។ ទំាងនេះ គឺធានាបានថា ការខំប្រឹងប្រែងរកកម្រៃរបស់ពួកគាត់ គឺអាចទៅដល់ដៃក្រុមគ្រួសាររបស់ពួកគេ បានកាន់តែលឿនជាងមុន ។
ដោយឡែក វីង នឹងបន្តពង្រីកបណ្តាញផ្តល់សេវាកម្ម ផ្ទេរប្រាក់ពីក្រៅប្រទេស ឲ្យកាន់តែច្រើន ដើម្បីផ្តល់សេវាប្រកបដោយទំនុកចិត្ត សម្រាប់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្រៅប្រទេស ហើយត្រូវការផ្ទេរប្រាក់មកកម្ពុជា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ឥឡូវនេះ ជាមួយនឹងសេវាផ្ទេរប្រាក់ពីក្រៅប្រទេស ពលករកម្ពុជា ដែលនៅក្រៅប្រទេសអាចផ្ញើប្រាក់បាន ១,០០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ និង៣,០០០ ដុល្លារ ក្នុងមួយថ្ងៃ។ អ្នកទទួលប្រាក់នឹងទទួលបាន សារ SMS ភ្លាមៗ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ សម្រាប់អតិថិជនប្រើប្រាស់គណនីវីង និងអតិថិជន មិនប្រើប្រាស់គណនីវីង។
ដើម្បីប្រើប្រាស់សេវាកម្មនេះ អ្នកផ្ញើ ត្រូវវេរលុយតាមរយៈដៃគូរបស់ ត្រាងក្លូ ដូចជា (MaxMoney , GPL remittance, Incentive Remit, Unique Change, Akbar Remittance, and GPL remittance) រីឯអ្នកទទួលនៅក្នុងប្រទេសកម្ពុជា អាចទទួលបា្រក់បានដោយផ្ទាល់ តាមរយៈគណនីវីង ឬទៅដកយកសាច់ប្រាក់ នៅតាមភ្នាក់ងាវីងនៅទូទំាងប្រទេស។
ចាប់តាំងពីបើកដំណើរការ ជាផ្លូវការក្នុងឆ្នាំ២០០៩ ធនាគារឯកទេស វីង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីធ្វើឲ្យប្រតិបត្តិការផ្ទេរប្រាក់កាន់តែ មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព សម្រាប់បម្រើតម្រូវការប្រជាជនកម្ពុជា។ តាមរយៈផលិតផល និងសេវាកម្មរបស់ វីង អតិថិជនអាចធ្វើការផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ (ការប្រើប្រាស់កាតវីង ដើម្បីទូទាត់ប្រាក់) និងការទូទាត់តាមអនឡាញ បានដោយងាយស្រួល។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬក៏ទំនាក់ទំនងមកកាន់លេខ 012 999 489/023 999 989៕