Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់! យុវជន២នាក់ត្រូវដីបាក់សង្កត់ស្លាប់ និងរបួស ខណៈដើរជីកសត្វយកមកលក់ នៅស្រុកសំរោងទង

21-04-2017 11:40

(កំពង់ស្ពឺ)៖ យុវជន២នាក់ ត្រូវដីបាក់សង្កត់ដោយម្នាក់ស្លាប់ និងម្នាក់រងរបួស ខណៈដែលពូកគេទាំង២ កំពុងតែដើរជីកសត្វ​ក្នុងរូងដី ដើម្បីយកទៅលក់។ ហេតុការណ៍ដ៏គូរឲ្យអាណិតនេះ កើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ​នៅចំណុចការ​ដ្ឋានកាយខ្សាច់ តាមុយ ស្ថិតក្នុងភូមិព្រៃកោះ ឃុំវល្លិស ស្រុកសំរោងទង។

លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុក បានឲ្យដឹងថា​ ជនរងគ្រោះទាំង២នាក់នេះ ​ឈ្មោះ ចឹក វុធថៃ អាយុ១៥ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតដែលរងរបួសឈ្មោះ​ សយ សុខហេវ អាយុ១៧ឆ្នាំ រស់នៅភូមិតាកេរ្ដ៍ ឃុំរលាំងចក។

លោកអធិការបញ្ជាក់ថា នេះគឺជាការធ្វេសប្រហែសរបស់អ្នករងគ្រោះ ហើយករណីនេះ អាចបណ្តាលមកពីជីកជ្រៅពេក​ដោយមិនគិតដល់រឿងបាក់ដីសង្កត់នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ​ ជុំវិញករណីនេះ កម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដ។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕