(រតនគិរី)៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ប្រាប់ពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា ប្រទេសកម្ពុជាក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបមានឯកភាពជាតិ ស្ថេរភាពសង្គម សន្តិសុខសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
ការលើកឡើង បែបនេះរបស់លោកទេសរដ្ឋមន្ដ្រី ក្នុងឱកាសដែរ លោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាល និងពិនិត្យជំងឺជូនពលរដ្ឋជាង៣០០នាក់ នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់បងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតគាំទ្រគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ និងសម្តេចកតិព្រឹទ្ធិបណ្ឌិត។
ជាចុងបញ្ចប់ លោក លី ធុជ ស្នើសុំឲ្យបងប្អូនបន្តបោះគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍន៍៕