(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងពិធីបុណ្យ៧ថ្ងៃ សព ឧត្តមសេនីយ៍ត្រី សួង វិសាល នាយការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពី វេលាម៉ោង ២១ម៉ ៥១នាទី ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងជន្មាយុ ៦០ឆ្នាំ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ២៧B ផ្លូវ ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងពិធីចូលរួមបុណ្យសព ៧ថ្ងៃនោះ លោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា បាន ពាំនាំនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព ឧត្តមសេនីយ៍ត្រី សួង វិសាល ដែលបានបាត់បង់ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែល មានស្នាដៃជាច្រើនក្នុងការចូលរួមបម្រើជាតិ មាតុភូមិនារយៈពេលកន្លងមក ហើយក៏សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាក់ស្តែង កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញនេះ បានចូលបុណ្យសព ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥ កេស និងបច្ច័យចំនួន ៥ លានរៀល៕