(ភ្នំពេញ)៖ ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិស្របច្បាប់នាំចូលនូវផលិតផល Apple មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជាដំបូងគេបង្អស់ បានរៀបចំ នូវកម្មវិធីប្រូម៉ូសិនពិសេស មួយទៀតហើយ សម្រាប់សិស្ស-និស្សិត នៅតាមសាលា និងសាកលវិទ្យាល័យនានា រួមជាមួយនឹងបុគ្គលិកក្រុមហ៊ុន ស្ថាប័ននានា នៅទូទាំងប្រទេសកម្ពុជា។

ប្រូម៉ូសិនពិសេសនៅពេលនេះ រាល់ការទិញកុំព្យូទ័រម៉ាក Apple មួយគ្រឿង ពីហាង iOne នៅគ្រប់សាខាទាំងអស់ គឺសិស្ស-និស្សិត ក៏ដូចជាបុគ្គលិកក្រុមហ៊ុន ស្ថាប័ននានា គ្រាន់តែភ្ជាប់មកជាមួយនូវកាត ឬក៏ប័ណ្ណសំគាល់ខ្លួន នឹងទទួលបានការផ្តល់ជូននូវកាដូពិសេសភ្លាមៗពីហាង iOne ។ អតិថិជនទាំងអស់អាចជ្រេីសរេីសកាដូទីមួយគឺ កាតាបស្ពាយម៉ាក AGVA  ចំនួន០១ ព្រមទាំងសាច់ប្រាក់សុទ្ធ៣៩ដុល្លារ, កាដូទីពីរ ម៉ាស៊ីនព្រីនគូល័រម៉ាក Canon ចំនួន០១គ្រឿង ព្រមទាំងសាច់ប្រាក់សុទ្ធ៣៩ដុល្លារ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់អតិថិជន ដែលជាសមាជិករបស់ iOne Card ឬiOne Visa Card នឹងទទួលបាន Solove A9S Power Bank ទំហំ ១០,០០០mAh ចំនួនមួយបន្ថែមទៀត ។

ការផ្ដល់ជូននេះលើកលែងតែម៉ូដែល MacBook Pro with TouchBar និង MacBook Pro 2017 តែប៉ុណ្ណោះ ដែលមិនបានរាប់បញ្ចូលក្នុងកម្មវិធីប្រូម៉ូសិននេះទេ។

កម្មវិធីនេះ និងចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ គឺមានរយៈពេលរហូតដល់ទៅបីខែ បើសិស្ស និស្សិត ក៏ដូចជាបុគ្គលិកក្រុមហ៊ុន គ្រប់ស្ថាប័នទាំងអស់ អាចរកទិញបាននៅគ្រប់សាខាហាង iOne ទាំងអស់ ដែលគោលបំណងរបស់កម្មវិធីពិសេសនេះ គឺផ្តល់ឱកាសដល់សិស្ស និស្សិត ក៏ដូចជាបុគ្គលិកក្រុមហ៊ុន តាមស្ថាប័ននានា ទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើន និងសំបូរបែបសម្រាប់ការសិក្សា ស្រាវជ្រាវ បំពេញការងារ តាមរយៈការប្រើប្រាស់កុំព្យូទ័រម៉ាក Apple ពីហាង iOne ។

ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកកាន់ហាង iOne ទាំង៤សាខា ដែលសាខាទីមួយ iOne Canadia ស្ថិតនៅជាន់ផ្ទាល់ដីនៃ អគារពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុន្នីវង្ស កែងផ្លូវក្រមួនសរ ទូរស័ព្ទលេខ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ផ្សារទំនើបសុវណ្ណា ទូរស័ព្ទលេខ 023 99 81 31, សាខាទីបី iOne Ratana Plaza មានទីតាំងស្ថិតនៅជាន់ ផ្ទាល់ដីផ្សារទំនើបរតនាផ្លាហ្សារ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទូរស័ព្ទលេខ 023 88 31 01 ហើយនិងសាខាទីបួន iOne Service Center គឺមានទីតាំងស្ថិតនៅជាន់ទី 3 អគារលេខ 25 មហាវិថីម៉ៅសេទុងជាប់នឹងស្ថានទូតឡាវ ទូរស័ព្ទលេខ 023 99 31 61 ឬចូលមកកាន់វ៉ិបសាយ   www.iOne2u.com  រឺ www.facebook.com/iOneCambodia៕