(ភ្នំពេញ)៖ លោក ឆាយ ដារ៉ា (ហៅគ្រូ វ៉ច) អាយុ៥៥ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀននៅវិទ្យាល័យបរិវាស និងជាប្រធានក្រុមហ៊ុន ហ៊ា គង់ ផន សប ឯ.ក (ទទួលបញ្ចាំ និងខ្ចីបង់រំលោះ) មានទីលំនៅភូមិ ត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបាន ក្រុមគ្រួសារ ប្រកាសកាត់កាលចោល បន្ទាប់ពីបានចុះចោលប្រពន្ធដើម និងកូន ហើយទៅរស់នៅជាប្រពន្ធចុង ព្រមទាំងបាន តាមរករឿងប្រពន្ធដើម និងកូនមិនចេះចប់មិនចេះហើយ។
តាមលិខិតរបស់ក្រុមគ្រួសារ លោក ឆាយ ដារ៉ា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ដោយមូលហេតុថា ឈ្មោះ ឆាយ ដារ៉ា (ហៅគ្រូ វ៉ច) បានចុះចោលប្រពន្ធដើមរៀបការតាមច្បាប់ទៅរួមរស់ រកស៊ី ជាប្រពន្ធចុង និងតាមរករឿងប្រពន្ធដើម និងកូនមិនចេះចប់មិនចេះហើយ និងរករឿងបងប្អូនបង្កើត ដោយដើរ រិហាកេរ្តិ៍ឈ្មោះ និងញុះញុង គ្រប់ទីកន្លែងដោយគ្មានការពិតហើយ ដើរបំភ្លៃព័ត៌មាន លើសការពិតជូនសាធារណៈជនជាដើម។
បើតាមលិខិតនេះ លោក ឆាយ ដារ៉ា ត្រូវបានក្រុមគ្រួសារថា ជាមនុស្សរមើលគុណ អកត្តិញូមិនស្គាល់ឪពុកម្តាយ បងប្អូនបង្កើតទោះ ហៅមកអប់រំក៏ដោយ។ ដូច្នេះរាល់ទង្វើដែលបុគ្គល ឆាយ ដារ៉ា នេះធ្វើមិនជាប់ពាក់ព័ន្ធនិងក្រុមគ្រួសារនោះឡើយ។ យ៉ាងណាក៏ ដោយអង្គភាព Fresh News មិនអាចស្វែងរកការបកស្រាយពីលោក ឆាយ ដារ៉ា បាននោះទេនៅថ្ងៃនេះ។
ខាងក្រោមនេះ ជាលិខិតរៀបរាប់របស់ក្រុមគ្រួសារ ជុំវិញមូលហេតុដែលពួកគាត់សម្រេចចិត្តកាត់កាលចោល៖
លោក ឆាយ ដារ៉ា និងប្រពន្ធចុង