(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ (លោក លឹម ជាវុត្ថា, កញ្ញា សំ ស្រីនីត និង​កញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ)!

** ព័ត៌មានជាតិ (Cambodia News)
១៖ សកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំ ប្រាប់មេដឹកនាំខ្លួនថា កុំឱ្យទៅចរចាជាមួយ​គណបក្សប្រជាជនកម្ពុជា ចំណែកឯ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកថា នេះជារឿងត្រឹមត្រូវ
២៖ រយៈពេល ៤ខែ បទល្មើសនេសាទចំនួន ៧៣០ករណី ត្រូវបានបង្រ្កាប
៣៖ លោក កឹម សុខា នឹងមកដល់កម្ពុជា នៅយប់ថ្ងៃទី១៩ ខែមេសានេះ
៤៖​ លិខិតមិត្តអ្នកអានពីនេះពីនោះ៖ «សន្តិភាព» មានតម្លៃដូច «ជីវិត»
៥៖ ព្រះរាជអាជ្ញាខេត្តរតនគិរី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើដ៏ធំ នៅក្រុងបានលុង ប្រុងនំាចេញទៅវៀតណាម
៦៖ Fresh News TV ចាប់ផ្តើមផ្សាយផ្ទាល់ព័ត៌មានសំខាន់ៗភ្លាមៗលក្ខណៈ TV Online រៀងរាល់ថ្ងៃ និងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃរាល់ម៉ោង៧យប់

** ព័ត៌មានអន្តរជាតិ (World News)
១៖ អនុប្រធានាធិបតីអាមេរិកព្រមានថា «ទីក្រុងវ៉ាស៊ីនតោននឹងពួតដៃជាមួយសម្ព័ន្ធមិត្ត ធ្វើការវាយបកវិញយ៉ាងចាស់ដៃ» ប្រសិនបើកូរ៉េខាងជើងបង្កហេតុមុន
២៖ មហាអំណាចចិន ចេញមុខសម្តែងក្តីព្រួយបារម្ភ ចំពោះការព្រមានធ្វើតេស្តមីស៊ីលឥតឈប់ឈរ និងសង្គ្រាមនុយក្លេអ៊ែរ របស់កូរ៉េខាងជើង!
៣៖ ពេលនេះ លោក ដូណាល់ ត្រាំ ថ្លែងថា «ខ្ញុំសង្ឃឹមថា លោក គីម ជុងអ៊ុន ក៏ចង់បានសន្តិភាព នៅឧបទ្វីបកូរ៉េ ដូចយើងដែរ!»
៤៖ ព្រះសពអតីតស្តេចថៃ ភូមិបុល អាប់ឌុលយ៉ាដេត នឹងត្រូវបូជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ!
៥៖ ខណៈលោក ដូណាល់ ត្រាំ ព្រមានធ្ងន់ៗលើកូរ៉េខាងជើង កងនាវាដឹកយន្តហោះចម្បាំងអាមេរិក បែរជាឆ្ពោះទៅរកអូស្រ្តាលីទៅវិញ