(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ រវាងក្រុមបាល់ទាត់បឹងកេតអង្គរ របស់កម្ពុជា ប៉ះជាមួយនឹងក្រុម Johor Darul Ta'zim របស់ម៉ាឡេស៊ី បានចាប់ផ្តើមហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី១៩ ខែមេសានេះ។

ការប្រកួតនេះ ជាជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2017 ពូល F  ហើយក៏ជាការប្រកួតសងសឹករបស់ ក្រុមបឹងកេតអង្គរផងដែរ ដោយសារក្រុមជើងឯកលីគកំពូលកម្ពុជា២រដូវកាលនេះ បានរងបរាជ័យក្រោមថ្វីជើងក្រុម Johor Darul Ta'zim ដោយលទ្ធផល ៣-០ កាលពីជើងទី១ នៅលើទឹកដីរបស់អតីតក្រុមជើងឯកពានរង្វាន់ AFC CUP 2015នេះ។

សូមជម្រាបថា បច្ចុប្បន្នក្រុមបឹងកេតអង្គរ កំពុងឈរចំណាត់ថ្នាក់លេខ៣ នៃពូល F ដោយមាន៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ២ប្រកួត ។ រីឯក្រុម Johor Darul Ta'zim ឈរចំណាត់ថ្នាក់លេខ២ និងមាន ៧ពិន្ទុជាមួយលទ្ធផល ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់ ១ប្រកួត ដូច្នេះក្រុមទាំងពីរ គឺនៅសល់ ២ប្រកួតក្នុងដៃ បូកទាំងការប្រកួតល្ងាចនេះ ដែលជាការប្រកួតដ៏សំខាន់ បើក្រុម Johor Darul Ta'zim នោះក្រុមជើងខ្លាំងម៉ាឡេស៊ីនេះ នឹងកក់កៅអីវគ្គបន្ដ ដោយស្វ័យប្រវត្តិ តែបើសិនក្រុមបឹងកេតឈ្នះវិញ នោះក្រុមទាំងពីរត្រូវចាំអ៊ុតលទ្ធផល ប្រកួតចុងក្រោយសិន៕