(ភ្នំពេញ)៖ អតិថិជនមានសំណាងបំផុត ​លោក ប៉ាវ ដារ័ត្ន (Phav Daroath) ស្ថិតនៅឯគេហដ្ឋានរបស់លោក បន្ទាប់ពីលោកបានទិញផ្ទះ​ពាណិជ្ជកម្ម ហើយបានឈ្នះរង្វាន់ធំ ឡាន Lexus 570 ស៊េរី 2016 របស់កម្មវិធីទិញផ្ទះក្លាយ​ជាសេដ្ឋី ដោយសារ The River​ បានផ្ដល់កិច្ចសម្ភាសន៍ប្រកបដោយក្ដីរីករាយ។

លោកបានសម្ដែងក្ដី រីករាយឥតឧបមា ចំពោះការត្រូវរង្វាន់ធំពុំធ្លាប់មាន សម្រាប់ជីវិតរបស់លោក ខណៈដែលកន្លងមកលោកមិន​ដែលជឿ លើការចាប់ឆ្នោតផ្សងសំណាង​អ្វីឡើយ។ ប៉ុន្តែពេលនេះ កម្មវិធីទិញផ្ទះក្លាយ​ជាសេដ្ឋី ដោយសារ The River​ ធ្វើឲ្យលោកជឿជាក់ ជាពិសេសជឿជាក់លើ គុណភាព និងសេវាកម្មដ៏ល្អរបស់ The River​ សម្រាប់អតិថិជនរបស់ខ្លួន មានទំនុកចិត្តខ្ពស់។

សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍ជាមួយលោក ប៉ាវ ដារ័ត្ន ខាងក្រោមនេះ៖