Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសអាជីវករម្នាក់ នៅផ្សារកណ្តាល ត្រូវចរន្តភ្លើងឆក់ស្លាប់

19-04-2017 15:05

(ភ្នំពេញ)៖ បុរសអាជីវករម្នាក់លក់ដូរនៅផ្សារកណ្តាល ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅក្នុងផ្សារនារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា អាយុជាង៤០ឆ្នាំ លក់ដូរនៅតូបលេខ៥ ក្នុងផ្សារកណ្តាល។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុ៕