(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ គម្រោងខុនដូរ One Park បានប្រារព្ធពិធីបញ្ចប់ការសាងសង់ជាន់កំពូលអគារ ខណៈដែលគម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នាពេលឆាប់ៗនេះផងដែរ។
គម្រោង One Park ជាគម្រោងគ្រប់ដណ្ដប់លើផ្ទៃដី ៧៩,០០០ម៉ែត្រការ៉េ ហើយនេះ គឺជាអគារ Apartment «សហគមន៍រចនាបថឧទ្យាន» ដំបូងគេបង្អស់ ក្នុងរាជធានីភ្នំពេញ។ One Park ត្រូវបានសហការរចនាប្លង់ ដោយក្រុមការងារគូសប្លង់អន្ដរជាតិ និងក្រុមហ៊ុនស្ថាបត្យកម្មសិង្ហបុរីដ៏ល្បីល្បាញ ឈ្មោះ DPA ដែលជាអ្នកធ្វើប្លង់វិទ្យាសាស្រ្ដ និងការសាងសង់ដោយផ្អែក លើលក្ខខណ្ឌក្នុងស្រុក និងបានខិតខំកែលម្អបទពិសោធន៍ រស់នៅរបស់ប្រជាពលរដ្ឋ ដោយខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់ និងហ្មត់ចត់។
លោក Wu Hongkai បានថ្លែងសាទរ ចំពោះការបញ្ចប់ការសាងសង់ ជាន់កំពូលអគារនេះ គម្រោង One Park និងបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនម៉ៅការធំ នៃគម្រោងនេះ គឺក្រុមហ៊ុន China Construction Cambodia Corporation។
លោកបានបន្ដថា «សមិទ្ធផលនេះ គឺកើតឡើងបានដោយសារ ការខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ របស់ក្រុមការងារសាងសង់ ដែលបានជម្នះរាល់ការលំបាក ផ្នែកបច្ចេកទេសនានា ដើម្បីធានាសុវត្ថិភាព និងវឌ្ឍនភាពនៃកម្រោងនេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ និងជឿជាក់ថា គម្រោង One Park នឹងបន្ថែមសារសំខាន់ទៅលើ រាធានីភ្នំពេញ បន្ថែមទៀតបង្ហាញពីការតាំងចិត្តរបស់ម្ចាស់ខុនដូ និងម្ចាស់ខុនដូនាពេលអនាគតនៃគម្រោងនេះ នៅក្នុងការបង្កើត សហគមន៍រចនាបថឧទ្យាន នៅក្នុងទីក្រុង ដែលបំពាក់ដោយសេវា ប្រកបដោយគុណភាពខ្ពស»។
គម្រោង One Park រួមមានឧទ្យានឯកជនដ៏ធំ និងប្រណិត ដែលមានរចនាបថចំនួន៨ផ្សេងគ្នា និងត្រូវបានកោតសសើរថា ជាសហគមន៍រចនាបទឧទ្យាន ដំបូងបង្អស់នៅកម្ពុជា ដែលរួមមានអាងហែលទឹក និងឧទ្យានត្រូពិកធំល្វឹងល្វើយ លោកអ្នកនឹងទទួលបានបុព្វសិទ្ធិ ប្រើប្រាស់ឧទ្យាន ដែលមានរចនាបថសិល្បៈប្រណិត។
អ្វីដែលកាន់តែពិសេសជានេះ ទៅទៀតនោះគឺគម្រោង One Park បានបំពាក់នូវធនធានអប់រំទំបើបំផុត និងបានបង្កើតសាលាអន្ដរជាតិ សិង្ហបុរីធំមួយ ដែលមានពីថ្នាក់មត្តេយ្យដល់ថ្នាក់សាកលវិទ្យាល័យដែលមានទីតាំងនៅចំកណ្ដាលនៃសហគមន៍ ហើយនេះគឺជាការ រួមចំណែកមួយ សម្រាប់ផ្ដល់លំហការលូតលាស់ ដ៏ល្អអស្ចារ្យសម្រាប់កូនៗ របស់លោកអ្នកទៀតផងដែរ៕