(ភ្នំពេញ)៖ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់មិត្តអ្នកអាន និងនិយមតាមដានព័ត៌មាននោះ, នៅថ្ងៃនេះអង្គភាពព័ត៌មាន Fresh News បានចាប់ផ្តើមផ្សាយរបស់ខ្លួនបន្ថែមទៀតក្នុងលក្ខណៈ TV Online ដោយផ្សាយតាមរយៈ Fresh News TV, Facebook, Youtube។

អ្នកព័ត៌មានរបស់ Fresh News TV នឹងអានផ្សាយផ្ទាល់ភ្លាមៗសម្រាប់ព័ត៌មានសំខាន់ៗទាំងជាតិ និងអន្តរជាតិ (ពេលថ្ងៃ) និងផ្សាយសរុបព្រឹត្តិការណ៍ ព័ត៌មានប្រចាំថ្ងៃរៀងរាល់ម៉ោង៧យប់, ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់ Fresh News ដែលមានជិត១លាននាក់។

* រាល់ព័ត៌មានដែលផ្សាយចេញគឺស្វ័យប្រវត្តិ (Automatic) ទៅកាន់ ៣កន្លែងព្រមៗគ្នា៖

ទី១៖ បង្ហាញនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។
ទី២៖ បាញ់ទៅកាន់ទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ក្បែរ៩២ម៉ឺននាក់។
ទី៣៖ Share ទៅកាន់ Faceboook ដែលមានចំនួនជាងជិត២លាននាក់។
ទី៤៖ Fresh News TV ផ្សាយព័ត៌មានលក្ខណៈ TV Online រៀងរាល់ថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ។

Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មាន ពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។ Fresh News ក៏មានព័ត៌មានជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជាទៅកាន់ពិភពលោកឲ្យដឹង៕