(ព្រៃវែង)៖ ខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលថ្មីភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងត្រូវបានសម្ពោធដាក់ឲ្យដំណើការផ្លូវការ ដោយខ្សែនេះនឹងពង្រីកវិសាលភាពការផ្គត់ផ្គង់ និងបន្ថយថ្លៃអគ្គិសនីជូនពលរដ្ឋរាប់សែននាក់ក្នុងខេត្តទាំងបី។

>

ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រៀបចំឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៧។

ជាមួយនឹងការភ្ជាប់ខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលនេះ រោងចក្រ និង សហគ្រាសដែលពីមុនខ្វះអគ្គិសនីនឹងមិនមានបញ្ហាបែបនេះតទៅទៀតទេ។ ខ្សែ នេះក៏កាត់បន្ថយការនាំចូលថាមពលពីវៀតណាម ជាអតិបរមាផងដែរ។ នេះជាជោគជ័យថ្មីមួយទៀតរបស់វិស្វករអគ្គិសនីខ្មែរយើង ដែលបានសហការបានយ៉ាងជោគជ័យជាមួយអ្នកជំនាញមកពីប្រទេសចិន៕