(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បានប្រគល់ផ្ទះចំនួន៤ខ្នង ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលមានជីវភាពលំបាក ស្ថិតនៅក្នុងស្រុកអន្លង់វែង នៅខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលទទួលបានជម្រុកថ្មី ដីស្រស់ស្អាត សង់ពីឈើ ដំបូលស័ង្កសី ជញ្ជាំប៉េត្រូ អំណោយពីសម្តេចតេជោ ហ៊ុន​ សែន រួមមានទី១៖ គ្រួសារលោក ធូ រើយ នៅភូមិគោកសំព័រ ដែលត្រូវ ភ្លើងឆេះផ្ទះ ទី២៖ គ្រួសារលោក អ៊ុយ ធី នៅភូមិ អូរគគីកណ្តាល មានជីវភាពក្រីក្រ រស់នៅភូមិទំនប់ ឃុំត្រពាំងតាវ ទី៣៖ គ្រួសារលោក ញេស ហឿន ដែលត្រូវភ្លើង ឆេះផ្ទះ ដោយឡែក ទី៤៖ គ្រួសារ លោក គង់ គីន ដែលសុំដីគេសង់ផ្ទះ នៅជាបណ្ដោះអាសន្ន ហើយត្រូវភ្លើងឆេះផ្ទះ នាយឧត្តមសេនីយ៍បានសម្រេចទិញដី និងសង់ផ្ទះជូន ។

នាពេលនោះក្រុមគ្រួសារទាំង៤គ្រួសារ បានថ្លែងអំណរអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន CPP នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្ត ថ្នាក់ដឹកនាំខេត្តបានគិតគូរនូវបញ្ហាខាងលើនេះ យ៉ាងឆាប់រហ័ស និងឆ្លើយតបជូនពួកគាត់បានយ៉ាងលឿន៕