Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋជិត២០ម៉ឺននាក់ ចូលសម្រាកព្យាបាលក្នុង​មន្ទីរពេទ្យរដ្ឋទូទាំង​ប្រទេស រយៈពេល៣ខែដើមឆ្នាំ២០១៧

19-04-2017 11:54

(ភ្នំពេញ)៖ នៅក្នុងរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបានចូល ទៅសម្រាកព្យាបាល ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស មានជិត២០ម៉ឺននាក់ ខណៈអ្នក​ទទួល​បានការពិនិត្យ និងពិគ្រោះជំងឺ មានជិត៣លាននាក់ នេះបើតាមស្ថិតិ របស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺដែលចូលសម្រាកព្យាបាល ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ រយៈពេល៣ខែចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៧ មានចំនួនសរុប ១៩០,៣៤៨នាក់។ ចំណែកករណីពិនិត្យ និងពិគ្រោះជំងឺក្រៅ រយៈពេល៣ខែចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៧ មានចំនួនសរុប ២,៧៤២,៧៧១ករណី ក្នុងនោះមានករណីថ្មី ២,៣៩៦,៥០១ករណី។

ក្រសួងបានបញ្ជាក់ទៀតថា ចំនួនអ្នកសម្រាលកូនមាន ៧២,១៣៤នាក់ ក្នុងនោះទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានចំនួន ៣,៩២៧នាក់។

ខាងក្រោមនេះ ជាខ្លឹមសារលម្អិតជុំវិញការទទួលបានសេវាសុខាភិបាល ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស៖