(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុនចំនួន៤ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះដទៃទៀត។
ក្រុមហ៊ុនដែលទទួលជួបសវនាការជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រគល់អំណោយ ជូនកាកបាទក្រហមកម្ពុជាទាំងនោះ រួមមាន ៖
១៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (ថៃហ្គ័រ) បានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ ត្រូវបានប្រគល់ដោយលោក រ៉ូឡេនដ៍ បាឡា អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (ថៃហ្គ័រ)។
២៖ ក្រុមហ៊ុន អកស៍ឡី វើដ៍ប្រីជ ខេមបូឌា វិញ បានឧបត្ថម្ភថវិកាចំនួន ១៥០,០០០ដុល្លារ ត្រូវប្រគល់ដោយ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន អកស៍ឡី វើដ៍ប្រីជ ខេមបូឌា។
៣៖ ក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈ បាកាស) បានឧបត្ថម្ភថវិកាចំនួន ១០០,០០០ដុល្លារ ត្រូវបានប្រគល់ដោយលោក កាំង ស៊ូយ៉ុង អគ្គនាយករងក្រុមហ៊ុន ដុងអេ អេសធី។
៤៖ ក្រុមគ្រួសាររបស់លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានចូលរួមឧបត្ថម្ភថវិកាសរុប ៣៥,០០០ដុល្លារ ផងដែរ ដែលមានការចូលរួមពី៖
* លោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី ឧបត្ថម្ភថវិកា ២០,០០០ដុល្លារ
* លោកឧកញ៉ា អ៊ុង អេង និងលោកស្រី ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ
* លោកឧកញ៉ា ស៊ុយ ហេង និងលោកស្រី ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ
* លោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ៥,០០០ដុល្លារ។
សូមជម្រាបថា ការទទួលជួបសវនាការ និងប្រគល់-ទទួលអំណោយខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរាជធានីភ្នំពេញ៕