Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបើកបរដោយប្រុងប្រយ័ត្ន! ជនជាតិចិនបើករថយន្តបុកបង្គោលភ្លើង ក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ (Video inside)

19-04-2017 07:35

(ព្រះសីហនុ)៖ យប់រំលងអធ្រាត្រ​ឈានថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១៧​ ម៉ោង​១២៖៣០នាទី​ លើ​​វិថី​ឯករាជ្យ​ មុខ​ផ្សារទំនើប​អូររ៉េន​ ភូមិ​២​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ បង្កដោយ រថយន្ត​១គ្រឿង​ម៉ាក​ TOYOTA ពណ៌​ខ្មៅ​ ពាក់​ស្លលេកខ​ភ្នំពេញ​2BB-5858​ បើកបរដោយជនជាតិចិន ជិះ​គ្នា​​២នាក់​ មានទិសដៅពី​តោ​ពីរ​មកផ្សារលើ​ លុះដល់ចំណុច​ខាងលើ​ បាន​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង​។

នគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​ស្លាប់​ជនជាតិចិន១នាក់​ និង​រងរបួស​ធ្ងន់​​​១នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិកឯកជន ចាក់អង្រែ ក្រុងព្រះសីហនុ។ ចំណែកឯ​​មធ្យោបាយ រថយន្ត​១គ្រឿង ​សមត្ថកិច្ចនគរបាល​ បានស្ទូច​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕