(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល១៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១២គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង​ រថយន្ដធុនធំ១​គ្រឿង ​ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក,​ មិនគោរពសិទ្ធ១លើក,​ មិនប្រកាន់ស្ដាំ១លើ​ក,​ ស្រវឹង២លើក, កត្តាយានយន្ដ១លើក,   និងប្រជែង១លើក​។

សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​នលើក២៧៤ បណ្ដាលឲ្យមនុស្សស្លាប់១៣២នាក់ របួសធ្ងន់ចំនួន២៨៦នាក់ និងរងរបួសស្រាលចំនួន២០៧នាក់៕