(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការប្រមាណ៤ពាន់នាក់ មកពីក្រសួងចំនួន៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

មន្រ្តីរាជការដែលនឹងជួបសំណេះសំណាលជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្អែកនេះ មានមកពី ក្រសួងព័ត៌មាន ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងយុត្តិធម៌ និងក្រសួងធនធានទឹក និងឧតុនិយម៕