(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ (លោក ប៉ា ជេដ្ឋា, កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សុរិយា រាយការណ៍ព័ត៌មានទាំងនេះ) !
** ព័ត៌មានជាតិ (Cambodia News)
១៖ អំពើពុករលួយ បក្ខពួកនិយម និងទម្លាក់លេខរៀងតួនាទី បានបង្ខំចិត្តឲ្យសមាជិកក្រុមប្រឹក្សា សង្កាត់ច្បារអំពៅទី២ របស់គណបក្សសមរង្ស៊ី ប្រកាសចេញពីគណបក្ស
២៖ ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាម្នាក់ ដែលធ្វេសប្រហែសរាយខ្សែភ្លើង បណ្តាលឲ្យយុវតីម្នាក់ឆក់ស្លាប់ នៅ Pub Street ក្រុងសៀមរាប នាអំឡុងបុណ្យចូលឆ្នាំថ្មី
៣៖ CNRP នឹងរៀបចំសមាជម្តងទៀត នៅថ្ងៃទី២៥ ខែមេសា ដើម្បីពិនិត្យលើការធ្វើវិសោធនកម្មលក្ខន្តិកៈ និង រៀបចំតំណែងអនុប្រធាន
៤៖ ត្រីមាសទី១ កម្ពុជានាំចេញអង្ករបានជិត១៧ម៉ឺនតោន កើនឡើងតិចតួចបំផុត, ការនាំចេញអង្ករក្នុងខែមីនាធ្លាក់ចុះ១៦%
៥៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា យុទ្ធនាការអាវខ្មៅ ទាមទារឲ្យមានការដោះលែងអ្នកទោសជារឿងឥតប្រយោជន៍ ហើយអាចប្រឈមចំពោះមុខច្បាប់
៦៖ ធនាគារពិភពលោក ផ្តល់កម្ចីឥតការប្រាក់១០០លានដុល្លារដល់កម្ពុជា ជួយលើកម្ពស់គុណភាពអប់រំ និងស្ថាបនាផ្លូវជនបទ
៧៖ គ.ជ.ប បើកយុទ្ធនាការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត រយៈពេល១ខែ ដើម្បីឲ្យពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះ របស់ខ្លួន
៨៖ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ម្នាក់ទៀតរបស់ CNRP សម្រេចលាលែងពីតំណែង ដោយខឹងនឹងថ្នាក់ដឹកនាំឃុបឃិតគ្នាពុករលួយ
៩៖ ប្រមុខក្រសួងទេសចរណ៍៖ ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស ជាង៤លាននាក់ ចាយលុយអស់២០០លានដុល្លារ
** ព័ត៌មានអន្តរជាតិ (World News)
១៖ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង អះអាងថា កូរ៉េខាងជើងនឹងបន្តបាញ់សាកល្បងមីស៊ីលជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ !
២៖ នាយករដ្ឋមន្រ្តីជប៉ុន អំពាវនាវឲ្យ «ដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី» ខណៈអនុប្រធានាធិបតីអាមេរិកគាំទ្រជំហរនេះ ១០០%
៣៖ ប្រធានាធិបតីប្រេស៊ីល បានប្រកាសថា រដ្ឋមន្ត្រីជាច្រើននាក់ នឹងលាលែងពីតំណែង ដោយសារការស៊ើបអង្កេតរឿងពុករលួយ!