(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បានចេញមុខប្រតិកម្ម ចំពោះការចុះផ្សព្វផ្សាយព័ត៌មាន ចោទប្រកាន់មិនត្រឹមត្រូវ មកលើក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧របស់ វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងបណ្តាញទំនាក់ទំនងសង្គម Facebook ក្រោមចំណងជើងថា «កិច្ចការរបស់លោក គួច ម៉េងលី រាំងស្ទះក្រោយការរិះគន់ ប្រព័ន្ធសុខាភិបាល»។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ក្រសួងសុខាភិបាល សូមបំភ្លឺថា មកទល់ពេលនេះ ក្រសួងមិនដែលបានទទួល នូវពាក្យស្នើសុំណាមួយពីលោក គួច ម៉េងលី នោះឡើយ ទាំងការងារបើកមុខរបរឯកជន ទាំងការងារមនុស្សធម៌»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានស្នើឲ្យលោក គួច ម៉េងលី ត្រូវគោរពតាមច្បាប់ដែលមានជាធរមាន៕
ព័ត៌មានលម្អិត សូមអានសេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាល នៅខាងក្រោម៖