(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការព្យាករអាកាសធាតុ លើកទី២ សម្រាប់រដូវវស្សា ឆ្នាំ២០១៧ ដោយបានបញ្ជាក់ថា រដូវវស្សាឆ្នាំនេះ នឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី១ នៃខែឧសភា ហើយសីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ ខណៈភ្លៀងនឹងធ្លាក់ពីបង្គួរទៅច្រើន។

ក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា

ក៖ ដើមរដូវវស្សា ចាប់ខែឧសភា និងខែមិថុនា ឆ្នាំ២០១៧៖

១៖ រដូវស្សាឆ្នាំ២០១៧ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍ទី១ នៃខែឧសភា។
២៖ សីតុណ្ណភាព ជាទូទៅ សីតុណ្ណភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និងសីតុណ្ណភាពអតិបរមា មានពី៣៤-៣៦ អង្សាសេ។   
៣៖ តំបន់វាលទំនាប៖
* តំបន់វាលទំនាប់ភាគកណ្ដាល និងភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីបង្គូរ ទៅច្រើន។
* តំបន់វាលទំនាបភាគខាងត្បូង និងភាគអាគ្នេយ៍ អាចនឹងមានភ្លៀងធ្លាប់រាយប៉ាល ក្នុងបរិមាណពីមធ្យម ទៅបង្គួរ។
៤៖ តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន។
៥៖ តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយបង្គួរ ទៅច្រើន។
៦៖ បាតុភូធម្មជាតិ៖ នៅក្នុងអំឡុងខែឧសភា និងខែមិថុនា អាចនឹងមានបាតុភូតផ្គរ រន្ទះនិងខ្យល់ កន្ដ្រាក់ កើតឡើងច្រើន ជាពិសេសនៅតំបន់ទំនាកកណ្ដាល (ប៉ុន្ដែតិចជាងឆ្នាំ២០១៦)

ខ៖ ពាក់កណ្ដាលរដូវវស្សា (ខែកក្ដដា សីហា ខែកញ្ញា ឆ្នាំ២០១៧)

១៖ សីតុណ្ណភាព៖ជាទូទៅ សីតុណ្ណភាពអប្បបរមា មានពី២២-២៤អង្សាសេ និងសីតុណ្ណភាពអតិបរមា មានពី៣២-៣៤ អង្សាសេ។
២៖ តំបន់វាលទំនាប៖
* តំបន់វាលទំនាបកណ្ដាល និងភាគពាយ័ព្យ អាចនឹងភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរ ទៅច្រើន។ តំបន់នេះ អាចមានការប្រឈមខ្ពស់ទៅនឹងជំនន់ទឹកភ្លៀង ពិសេសតំបន់ទំនាបជាប់នឹងផ្លូវច្រើន និងតំបន់ដែលស្ថិតនីជិតជួរភ្នំ។
* តំបន់វាលទំនាបភាគខាងត្បួង និងភាគអាគ្នេយ៍ អាចនឹងភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិច ទៅមធ្យម។
៣៖ តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន។
៤៖ តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យម ទៅច្រើនក្នុងនោះខេត្តកោះកុង និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់រាយប៉ាយច្រើន។
៥៖ កូនរដូវប្រាំង៖ នៅក្នុងសប្ដាហ៍ទី៣ និងសប្ដាហ៍ទី៤ ខែកក្ដដា បណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ស្ពឺ តាកែវ កណ្ដាល កំពត់ និងខេត្តស្វាយវៀង អាចនឹងមានភ្លៀងធ្លាក់តិច។

គ៖ ចុងរដូវស្សា (ខែតុលា និងខែវិច្ឆកា ឆ្នាំ២០១៧)

១៖ សីតុណ្ណភាព៖ ជាទូទៅ សិតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ និងសីតុណ្ណភាពអតិបរមា មានពី៣០-៣២ អង្សាសេ ។
២៖ របាយទឹកភ្លៀង៖​ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិច ទៅមធ្យម។
៣៖ ការបញ្ចប់រដូវវស្សា៖ រដូវវស្សាឆ្នាំ២០១៧ អាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី២ នៃខែវិច្ឆកា។

ស្ថានភាបព្យុះ៖
* អាចនឹងមានព្យុះពី២៣-២៥ព្យុះកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង៕