(កូឡាឡាំពួរ)៖ បន្ទាប់ពីបានចូលកាន់តំណែងថ្មី លោកមហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការសម្ព័ន្ធពិភពឥស្លាម បានទស្សកិច្ចលើកដំបូងរបស់ខ្លួន នៅប្រទេសម៉ាឡេស៊ី ដើម្បីរៀបចំដំណើរបង្កើតមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិព្រះចៅសាល់ម៉ាន ដែលមានស្នាក់ការនៅទីក្រុងកូឡសឡាំពួរ ដែលប្រទេស អារ៉ាបីសាអូឌីត និងម៉ាឡេស៊ី បានចុះអនុសារណៈ ជាមួយ គ្នា កំឡុងពេលទស្សកិច្ចផ្លូវរដ្ឋរបស់ព្រះចៅសាល់ម៉ាន មកកាន់ម៉ាឡេស៊ី កន្លងទៅថ្មីៗនេះ។

កំឡុងពេលទស្សនៈកិច្ច លោកមហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការសម្ព័ន្ធពិភពឥស្លាម បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី, អតីតនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី, ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី។

មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិព្រះចៅសាល់ម៉ាននេះ បង្កើតឡើងក្នុងគោលបំណង ប្រឆាំងនឹងភាពជ្រុលនិយម គាស់រំលើងប្រភពភារវកម្ម ផ្សព្វផ្សាយ តម្លៃដ៏ល្អផូរផង់របស់ឥស្លាម និងការប្រកាន់និយមកណ្តាល ដោយសហការជាមួយមជ្ឈមណ្ឌលប្រឆាំងមនោគមវិជ្ជានៃក្រសួងការពារនិងសន្តិសុខអារ៉ាបីសាអូឌីត និងមជ្ឈមណ្ឌលសន្តិសុខ និងការពារជាតិនៃក្រសួងការពារម៉ាឡេស៊ី និងសាកលវិទ្យាល័យវិទ្យាសាស្ត្រឥស្លាមម៉ាឡេស៊ី និងសម្ព័ន្ធពិភពឥស្លាម។

សម្ព័ន្ធពិភពឥស្លាម ជាអង្គការមួយដែលទទួលស្គាល់ដោយ អង្គការសហប្រជាជាតិ (UN)អង្គការសហប្រតិបត្តិការឥស្លាម (OIC)និងអង្គការដ៍ទៃទៀត ដែលមានប្រទេសឥស្លាមចូលរួមចំនួន៥៧ប្រទេស និងមានផ្នែកជាច្រើនទៀត។ គួរម្លឹកផងដែរនៅឆ្នាំ២០១៥ សម្ព័ន្ធពិភពឥស្លាម ដឹកនាំដោយលោក អគ្គលេខាធិការចាស់ អាប់ឌុលឡោះ អាល់តួរគី បានរៀបចំសិក្ខាសាលាចំនួន៥ថ្ងៃ នៅទីក្រុងភ្នំពេញ ក្រោមអធិបតី លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីឥស្លាម និងសារសន្តិភាព និងការអត់អោន។

ជាមួយគ្នានេះដែរ លោកអូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការ សម្ព័ន្ធពិភពឥស្លាម នៅទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី ដោយក្នុងជំនួបនោះ លោកបានជម្រាបអំពីការរស់នៅរបស់សាសនិកឥស្លាមនៅកម្ពុជាប្រកបដោយ សុខដុមរមនីកម្ម និងទទួលបាន សុខសន្តិភាពពេលលេញ ខាងសេរីភាពជំនឿសាសនា និងមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៍សម្បុរឡើយ និងបានជួយទ្រទ្រង់ ដល់សហគមឥស្លាម ដូចជាការអនុញ្ញាតសិស្ស និស្សិតស្រ្តីឥស្លាមបានទទូលក្រមារនៅក្នុងវិទ្យាស្ថានអប់រំ និងធ្វើលិខិតឆ្លងដែន និងឯកសារនានា ផ្តល់គ្រូខ្មែរឥស្លាម ចំនួន១,៥០០នាក់ និងគ្រូជាប់កិច្ចសន្យា និងសមិទ្ធិផលនានាជាច្រើនទៀត ។

លោកអគ្គលេខាធិការមានក្តីសោមនោស្សរីករាយ និងបានកើតសរសើរសម្តេចនាយករដ្ឋមន្រ្តី ដែលបានធ្វើឲ្យមានសុខដុមរមនីកម្ម រស់នៅក្រោមដំបូលសន្តិភាពហើយលោកក៏បានថ្លែងថា កម្ពុជាជាប្រទេសគំរូមួយ សម្រាប់ប្រទេសអាស៊ាន ក៏ដូចប្រទេសដ៍ទៃទៀតយកតម្រាប់តាម ។

គួរបញ្ជាក់ថា លោកអគ្គលេខាធិការ នឹងធ្វើដំណើរទស្សកិច្ច មកកម្ពុជា ក្នុងពេលខាងមុខ៕