(សៀមរាប)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ អង្គរសង្រ្កាន្ត អបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៧ បានបញ្ចប់ដោយជោគជ័យ នៅលើទឹកដីអង្គរដ៏បវរនៃយើង។
ព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាព្រឹត្តិការណ៍ ដែលនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែអង្គរសង្គ្រាន្តបានប្រមូលផ្ដុំ នូវគ្រប់ទម្រង់ នៃវប្បធម៌ ប្រពៃណី សិល្បខ្មែរ ដែលគេចាត់ទុកជាវប្បធម៌ ប្រពៃណី ដ៏សម្បូររុងរឿង។
ទន្ទឹមនោះផងដែរ ព្រឹត្តិការណ៍ដ៏ធំនេះ បានលើកកម្ពស់ស្មារតីភ្ញាក់រឭករបស់ប្រជាជនខ្មែរ ឲ្យចូលរួមកាន់តែច្រើន ក្នុងការការពារ និងអភិរក្សវប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់របស់ខ្លួនថែមទៀត។
ស្របពេលថ្ងៃក៏ក្តៅខ្លាំង ប្រជាពលរដ្ឋទាំងអស់ តែងតែការពារសុខភាព កុំឲ្យបាត់បង់ជាតិទឹកច្រើន ដែលអាចបណ្តាលឲ្យសន្លប់បាន។ ក្នុងនោះក៏មានស្តង់ចំណីអាហារ ក៏ដូចជាការ៉េមដ៏មានឱជារស ពីសំណាក់ផលិតផលការ៉េមវ៉ល (Wall's)។
ក្រៅពីទទួលទានជាមួយការ៉េម ដែលមានច្រើនមុខច្រើនរសជាតិ ក្នុងស្តង់របស់ការ៉េម Wall's ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏មានរៀបចំកម្មវីធីកំសាន្ត យករង្វាន់ភ្លាមៗជាច្រើនដូចជា គប់ប៉េងប៉ោង ញ៉ាំការ៉េមប្រណាំងគ្នា ហើយមិនថាអ្នកឈ្នះ ឬអ្នកចាញ់សុទ្ធតែទទួលបានរង្វាន់គ្រប់ៗគ្នា។
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានទទួលទានការ៉េ Wall's និងបានលេកហ្គេមយករង្វាន់ ប្រកបដោយភាពសប្បាយរីករាយ៕