(ព្រះសីហនុ)៖ សម្រាប់ថ្ងៃចូលឆ្នាំថ្មីនេះ ប្រជាជនខ្មែរជាច្រើនបាននាំគ្រួសារ ខ្លះក៏មកជាលក្ខណៈមិត្តភក្តិ ទៅកំសាន្តសប្បាយតាមរម្មណីយដ្ឋាននានា ដោយខ្លះក៏ទៅចូលរួមព្រឹត្តិការណ៍ អង្គរសង្រ្កាន្តនៅសៀមរាប ចំណែកអ្នកខ្លះទៀត ក៏ទៅកំសាន្តនៅតំបន់ឆ្នេរសមុទ្រ។
សម្រាប់អ្នកមកលេងនៅ ឆ្នេរសមុទ្រខេត្តព្រះសីហនុជាច្រើនាក់ បានចូលរួមកំសាន្តក្នុងស្តង់ ការ៉េមវ៉ល (Wall's) នៅម្តំឆ្នេរអូរឈើទាល ជិតឆាកតន្ត្រី ដែលអ្នកចូលរួមបានលេងបោះកង ទាយឈ្មោះរបស់ការ៉េម និង ហ្គេមកំសាន្តយករង្វាន់ភ្លាមៗជាច្រើនទៀត ក្នុងរយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៧។
អ្នកចូលរួមទាំងសុទ្ធតែបង្ហាញនូវក្តីសប្បាយរីករាយ ចំពោះការលេងហ្គេមកម្សាន្តយករង្វាន់ពី ការ៉េមវ៉ល៕