Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តការណ៍អង្គរសង្រ្កាន្ត៣ថ្ងៃ៖ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន ចូលមកញ៉ាំនំបញ្ចុក សម្លរឆ្ងាញ់រូបមន្តពិសេសពីម្សៅស៊ុបខ្នរ !

16-04-2017 13:24

(សៀមរាប)៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរការ នព្វស័ក្ក ពុទ្ធសករាជ ២៥៦១ ប្រព្រឹត្តទៅយ៉ាងរលូនអស់រយៈពេល២ថ្ងៃហើយ ហើយនេះក៏ជាថ្ងៃទី៣ចុងក្រោយ ដោយសង្កេតឃើញថា ការចូលរួមពីសំណាក់បងប្អូនប្រជាពលខ្មែរ មិនមានការថមថយសោះ គឺកាន់តែមានការកើនឡើង កាន់តែច្រើនឡើងៗ។

ដោយឡែក នៅឯស្តង់របស់ផលិតផលម្សៅស៊ុប និងដុំស៊ុបខ្នរវិញ មានការចូលរួមពីបងប្អូន មកសាកភ្លក្សនំបញ្ចុកសម្លរខ្មែរយ៉ាងច្រើន។ ប្រជាពលរដ្ឋខ្លះ ចូលចិត្តភ្លក្សសម្លរការីរបស់អ្នកខេត្តសៀមរាប បងប្អូនខ្លេះទៀត ក៏ភ្លក្សសម្លរការីបែបអ្នកបាត់ដំបង។ បងប្អូនប្រជាពលរដ្ឋខ្លេះ បានប្រាប់ឲ្យដឹងថា បានមកញ៉ាំ៣ថ្ងៃជាប់គ្នាហើយ ព្រោះថាសម្លរឆ្ងាញ់មានជាតិពិសេសតែម្តង។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតផលម្សៅស៊ុប និងដុំស៊ុបខ្នរវិញ សូមអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋដែលចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ហើយបើធ្វើដំណើរហត់ អាចចូលមកញ៉ាំនំបញ្ចុកសម្លរឆ្ងាញ់រូបមន្តពិសេស ពីម្សៅស៊ុបខ្នរទាំងអស់គ្នា ព្រោះនៅសល់តែមួយថ្ងៃនេះទៀតទេ៕