(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះមរមនាថ នរោត្តម សីហមុនី បានចេញ ព្រះរាជក្រឹត្យ តំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ជូននាយនគរបានជាន់ខ្ពស់១២រូប នៃក្រសួងមហាផ្ទៃ។
នាយនគរបានជាន់ខ្ពស់១២រូប ដែលត្រូវតំឡើង ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី រួមមាន៖
១៖ វរសេនីយ៍ឯក ចាន់ វុទ្ធី
២៖ វរសេនីយ៍ឯក ស៊ុយ សុគន្ធា
៣៖ វរសេនីយ៍ឯក ហេង សារឿន
៤៖ វរសេនីយ៍ឯក ស៊ុយ សុខុម
៥៖ វរសេនីយ៍ឯក ប៉ែន ស៊ិនសារីណារ័ត្ន
៦៖ វរសេនីយ៍ឯក អ៊ីវ រិទ្ធ
៧៖ វរសេនីយ៍ឯក ចាប ស៊ីណង
៨៖ វរសេនីយ៍ឯក ទី ចំរើនកុសល
៩៖ វរសេនីយ៍ឯក ឃីង សារ៉ាត់
១០៖ វរសេនីយ៍ឯក ទុន ធារ៉ា
១១៖ ប៉ែន ច័ន្ទសុខខេមរិទ្ធ
១២៖ វរសេនីយ៍ឯក ឈាង ភារិទ្ធ
ព្រះរាជសាររបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕