(ភ្នំពេញ)៖ ក្រុមហ៊ុន Sony បានប្រកាសជាផ្លូវការនូវអ្នកដែលមានសំណាងឈ្នះរង្វាន់ធំអស្ចារ្យ គឺទូរទស្សន៍ Sony BRAVIA 4K Android TV ទំហំ 55 អ៊ីញ មានតម្លៃស្មើនឹង១៥៩៩ដុល្លារ ក្នុងព្រឹត្តិការណ៍ សូនីធំៗសម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមរយៈ Facebook page របស់ Sony Showroom by Sunsimexco Co., Ltd។

សូមអបអរសាទរដល់លោក ហេង គៀន អ្នកដែលមានសំណាងជាងគេបំផុត ក្នុងចំណោមអ្នកចូលរួមប្រកួតនិងគោរព​តាមលក្ខខន្តិកៈរបស់ការប្រកួតមានចំនួនដល់ទៅជិត ២០០នាក់។ លោក ហេង គៀន មានឈ្មោះនៅលើ Facebook គឺ Kean Heng រស់នៅក្រុង ភ្នំពេញ បានឈ្នះរង្វាន់ទូរទស្សន៍ Sony BRAVIA 4K Android TV ទំហំ 55 អ៊ីញ ដែលមានតម្លៃ១៥៩៩ដុល្លារ។

លោក ហេង គៀន ជាបេក្ខជនម្នាក់ដែលបានបង្ហោះរូបផលិតផល Sony ដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយបានបង្ហោះរូបនេះ តាំងពីថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៧ និងគោរពតាមលក្ខន្តិកៈរបស់ការប្រកួតបានត្រឹមត្រូវ ហើយត្រូវបានជ្រើសរើសចូលរួមជាបេក្ខជនផ្សងសំណាងនៃការចាប់រង្វាន់ធំពី Sony។

ការចាប់រង្វាន់ផ្តល់សំណាងដល់អ្នកឈ្នះនេះធ្វើឡើងយ៉ាងសុក្រឹត្យ និងត្រឹមត្រូវបំផុត ដោយក្រុមហ៊ុនបាន Live តាម Facebook page របស់ Sony Showroom by Sunsimexco Co., Ltd ដើម្បីឲ្យសាធារណជន និងអ្នកចូលរួមកម្សាន្តទាំងអស់​បានទស្សនាដោយរំភើបរីករាយ និងជឿជាក់លើការចាប់រង្វាន់ នៅឯបន្ទប់តាំងបង្ហាញផលិតផលរបស់ Sony (Sony Showroom) នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងត្រៀមខ្លួន​អបអរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ។

សូមបញ្ជាក់ថា ការប្រកួតនេះបង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសឈ្នះរង្វាន់ធំពី Sony និងបង្កើតភាពសប្បាយរីករាយ​ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ដែលបើកឱកាសរីករាយ​ដល់អ្នកគ្រប់គ្នា បង្ហោះរូបផលិតផល Sony ដែលខ្លួនស្រឡាញ់ពេញចិត្តចង់បាន ឬចង់ទិញក្នុងឱកាសអបអរបុណ្យ​ចូលឆ្នាំខ្មែរនេះ ដោយគ្រាន់តែចុច Like Facebook page Sony Showroom by Sunsimexco Co., Ltd រួចចុច Like រូបភាពព័ត៌មានផ្សព្វផ្សាយរបស់ការប្រកួត ហើយបង្ហោះរូបណាមួយដែលជាផលិតផល Sony មានស្រាប់នៅក្នុង Page ជាមួយពាក្យពេចន៍មូលហេតុដែលពួកគេស្រឡាញ់ចង់បាន និងវាយ សូនីធំធំ ព្រមទាំង Mention ទៅ Facebook page នៃ Sony Showroom by Sunsimexco Co., Ltd រួច Tag ឬ Mention មិត្តភ័ក្តិយ៉ាងហោចណាស់ 5នាក់ និងជាចុងក្រោយបង្ហោះនៅលើ Facebook របស់ពួកគេ ដោយ Post Public ជាការស្រេច៕