(សៀមរាប)​៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី នាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃចូលឆ្នាំទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាកំសាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត នៅខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០១៧៕