(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា មានជនខិលខូចព្យាយាម Hack ចូលកែទិន្ឋន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅលើ Website ផ្លូវការរបស់ គ.ជ.ប។ ក៏ប៉ុន្តែការព្យាយាម Hack របស់ជនខិលខូចនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់បញ្ជីបោះឆ្នោតជាផ្លូវការរបស់ គ.ជ.ប នោះឡើយ។
គ.ជ.ប ប្រកាសឲ្យដឹងថា បញ្ជីបោះឆ្នោតផ្លូវការត្រូវបានរក្សាទុក Server ធំដោយឡែកមួយមានសុវត្ថិភាពផ្សេងពី Server ដែលបង្ហោះជូនព័ត៌មានតាម Website។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប ចេញជូនដំណឹង៖