(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនពរជ័យដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រទំព័រ Facebook ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបតែសិរីសួស្តី ជ័យមង្គល សុភមង្គល វិបុលសុខ គ្រប់ពេលវេលា។
រដ្ឋមន្រ្តីដែលទទួលបានប្រជាប្រិយខ្លាំងក្នុងការធ្វើកំណែទម្រង់លើការផ្តល់សេវាសាធារណៈរូបនេះ ក៏បានសន្យាផងដែរថា នៅក្នុងឆ្នាំថ្មីនេះ លោករួមនិងមន្រ្តីរាជការទាំងអស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងប្រឹងប្រែងសម្រេចនូវសមិទ្ធិផលការងារផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អប្រសើរថែមទៀតជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ទេវតាឆ្នាំថ្មីព្រះនាង កិមិរាទេវី នឹងយាងចុះមកគ្រប់គ្រង និងថែរក្សាចក្រវាឡនេះ នៅវេលាម៉ោង ៣៖១២នាទីទៀបភ្លឺថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧នេះហើយ។