ក្រសួងសុខាភិបាល៖ អ្នកញៀនគ្រឿងញៀនចំនួន៣៧៦នាក់ ទទួលបានសេវាព្យាបាល ក្នុងមូលដ្ឋានសុខាភិបាល រយៈពេល១សប្ដាហ៍
13-04-2017 18:45
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍ដោយបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០១-០៩ ខែមេសា ឆ្នាំ២០១៧ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស បានទទួលព្យាបាលអ្នកញៀនគ្រឿងញៀន បានចំនួន ៣៧៦នាក់។ នេះបើយោងតាមរបាយការណ៍ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។
របាយការណ៍បានបន្តថា ក្នុងចំណោមអ្នកទទួលបានសេវាព្យាបាលទាំងនោះ មានអ្នកជំងឺថ្មីចំនួន ៣០នាក់, និងអ្នកជំងឺចាស់មានចំនួន ៣៤៦នាក់, អ្នកញៀនថ្នាំអំ្វហ្វេតាមីន ២៨០នាក់, អ្នកញៀនពួកអាភៀនចំនួន៩៦នាក់នាក់, ដោយក្នុងនោះបុរសមានចំនួន៣៤១នាក់ និងស្រ្ដីមានចំនួន៣៥នាក់។
សូមអានខ្លឹមសារលម្អិត ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖