(ក្រចេះ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានស្រាវជ្រាវបំបែកសំណុំរឿង ករណីបាញ់ប្រហារ មកលើព្រះសង្ឃចៅអធិការវត្ត នៅតំបន់ដាច់ស្រយ៉ាលខាងក្រោយសាលាស្រុកឆ្លូង បណ្តាលឲ្យ អនិច្ចកម្មភ្លាមៗនៅនិងក្បែរកុដិ ក្នុងនោះមានជនបីនាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបាន ចាប់ឃាត់ខ្លួន បន្ទាប់ពីបង្កហេតុបាន២ថ្ងៃក្រោយមក។

នគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវរកឃើញថា អំពើបាញ់សម្លាប់ពីក្រុមជនដៃដល់ មានគ្នា៥នាក់ប្រើប្រាស់អាវុធ១ដើម ទៅលើព្រះសង្ឃជាព្រះចៅអធិការនៅក្នុងវត្តមួយ ឈ្មោះមច្ឆិណារាមភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង មានទីតាំង នៅតំបន់ដាច់ស្រយ៉ាល ខាងក្រោយស្រុកឆ្លូងមិនមែនជាករណីបាញ់ប្លន់នោះទេ។

ដោយនេះជាករណីមនុស្សឃាត ដោយចេតនាផ្តើមចេញពីអំពើឆបោកក្រោមរូបភាពជួញដូរវត្ថុបុរាណ។

ព្រះសង្ឃមួយអង្គព្រះនាម ​សុង ស៊ីថា ហៅចាប ព្រះជន្ម៤៨ព្រះវស្សា ត្រូវបានក្រុម ជនល្មើសមួយក្រុមមានគ្នា៥នាក់ អាវុធអាការ១ដើម បានបាញ់ប្រហារមកលើព្រះតេជ គុណបណ្តាលឲ្យត្រូវចំព្រះកេស និងបានទទួលអនិច្ចកម្មភ្លាមៗ នៅនិងក្បែរកុដិ ក្នុងបរិវេណ វត្ត កាលពីយប់ថ្ងៃទីយប់ ថ្ងៃទី៨ ខែមេសា ។

នៅជុំវិញអំពើបាញ់សម្លាប់មកលើព្រះសង្ឃយ៉ាងព្រៃផ្សៃនេះ នាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ខេត្ត លោកវរសេនីយ៍ទោ ហ៊ួត លឹមហ៊ាង បានបញ្ជាក់ កម្លាំងជំនាញនរបាល ព្រហ្មទណ្ឌខេត្តជាច្រើននាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុ ភី ស្នងការរងទទួល បន្ទុកព្រហ្មទណ្ឌ​បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ដើម្បីវិភាគស្រាវជ្រាវ។

លោកថា បន្ទាប់ពីមានការចង្អុលបង្ហាញនីតិវិធីពីសំណាក់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នង ការនគរបាលខេត្ត កម្លាំងនគរបាលបានឈានចាប់ខ្លួនជន៣នាក់ ជាបន្តបន្ទាប់មកសាក សួរកាលពីថ្ងៃទី១០ មេសា បន្ទាប់ពីរកឃើញថា ជនទាំងបីនាក់នេះមានពាក់ព័ន្ឋនិងករណី ឃាតកម្មមួយនេះ។

បើតាមលោក ហ៊ួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងទៀតថា ក្រោយការនាំខ្លួននិងបន្តនីតីវិធី របស់មន្រ្តីនគរបាលជំនាញ ជនទាំងបីនាក់បាន ឆ្លើយសារភាពអំពីសកម្មភាពរបស់ពួកគេប្រាប់មកនគរបាលនៅថ្ងៃទី១៣ មេសា នេះ។

ជនសង្ស័យទាំងបីនាក់ ដែលត្រូវបានចាប់ខ្លួននេះ មាន១.ឈ្មោះ សៀង ប៊ុនលី ហៅ ឌឿន អាយុ៤៥ឆ្នាំ ជាអ្នកបើករថយន្ត ទី២.ឈ្មោះ ធឿន លួត អាយុ៣៥ឆ្នាំ និងទី៣.ឈ្មោះ ប្រាក់ ប្រឹម អាយុ៦៥ឆ្នាំ ជនសង្ស័យទាំងបីនាក់ រស់នៅឃុំស្វាយជ្រៈ ស្រុកស្នួល។

ជាមួយនិងអំពើមនុស្សឃាតនេះត្រូវបានលោក ហ៊ួត លឹមហ៊ាង បញ្ជាក់ឲ្យដឹងថា កន្លងមកពួកជនទាំងបីនាក់ និងបក្ខពួកពីរនាក់ទៀត ធ្លាប់មានគំនុំជាមួយនិងព្រះសង្ឃរង គ្រោះពាក់ព័ន្ឋនិងអំពើឆបោក ដោយប្រើរូបភាព ជួញដូរវត្ថុបុរាណ។ ព្រោះពួកគេទាំងនោះ ជាអ្នកដើររកម៉ូយឲ្យមកជាវវត្ថុបុរាណពីព្រះសង្ឃ ដែលសន្មត់ថា ជាវត្ថុស័ក្កសិទ្ឋដ៍កម្រក្នុង នោះរួមាន ព្រះមុខ៨ទិសដែលថាធ្វើពីសំរិទ្ឋ១អង្គ និងព្រះអង្គខ្មៅ១អង្គ ចែកាច់១គូរ គុជ ខ្យង់ និងគុជនាគរាជជាដើម ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ។

ក្រោយពីពួកគេបានទាក់ ទងរកអ្នកទិញបាននៅទីក្រុងភ្នំពេញ​ និង​ក៏បានរៃលុយគ្នាចំនួន១ពាន់ដុល្លារដើម្បីផ្តល់ ឲ្យអ្នកមកទិញ ជាការកក់ដំណើរជាមុនដោយសន្យាគ្នាថា ប្រសិនបើមើលរកទិញហើយ និងសាកល្បងប្រសិនបើ របស់នោះមិនស័ក្កសឹទ្ឋ គឺអ្នកមកទិញនោះនិងយកលុយកក់ ១ពាន់ដុល្លារនោះទាំងស្រុងដោយគ្មានលក្ខខណ្ឌនោះទេ។

 ក្រោយពីត្រូវរូវគ្នានៅមុនថ្ងៃ កើតហេតុ អ្នកមកទិញក៏បានមកពិនិត្យវត្ថុស័ក្កសិទ្ឋ នៅក្នុងវត្តជាមួយនិងព្រះសង្ឃរងគ្រោះ និងបានសាកល្បងលើវត្ថុទាំងនោះឃើញថា មិនស័ក្កសិទ្ឋ ក្រុមអ្នកទិញក៏បានត្រឡប់ ទៅវិញ។ ចំណែកឯក្រុមជនល្មើសក៏ ខាតបង់លុយចំនួន១ពាន់ដុល្លារនោះដែរ។

ដោយមានការខឹងសម្បា នៅយប់ថ្ងៃកើតហេតុពួកគេទាំង៥នាក់ បានជិះរថយន្តតូរីស មួយគ្រឿង គ្នា៥នាក់ និងអាវុធ អាការ១ដើម បានជិះសម្តៅទៅវត្តដើម្បីជួបព្រះសង្ឃឲ្យ សាកល្បងវត្ថុស័ក្កសិទ្ឋនោះឲ្យពួកគេមើលម្តងទៀត។ នៅពេលទៅដល់ជនពីរនាក់នៅខាង ក្រៅចំារថយន្ត និងបីនាក់ទៀតចូលទៅក្នុងវត្តនិងបានប្រកែកជាមួយព្រះសង្ឃ​ក៏ឈាន ឲ្យមានការផ្ទុះអាវុធត្រូវចំព្រះសង្ឃបណ្តាលឲ្យអនិច្ចកម្ម ភ្លាមៗនៅនិងកន្លែង។

យ៉ាងណាជនដៃដល់ និងបក្ខពួកម្នាក់ទៀត បានគេចខ្លួនបន្ទាប់ពីបង្កហេតុ ចំនែកឯជនបីនាក់នេះ ត្រូវបានស្រាវជ្រាវ បង្រ្កាប។

បើតាមលោកឧត្តមសេនីយ៍ត្រី អ៊ុ ភី បានបញ្ជាក់ថា​ជនពីនាក់ ក្នុងនោះមានម្នាក់ជាជន ដៃដល់ដែលកំពុងតែកេចខ្លួន គឺកម្លាំងនគរបាលបានកំណត់លើមុខសញ្ញាបានហើយ ហើយក៏កំពុងតែស្រាវជ្រាវ ចាប់ខ្លួនផងដែរ៕