(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ក្រុមហ៊ុន គ្រីស្ទាលអិចប្រេស បានបញ្ចុះតម្លៃសំបុត្ររថយន្ដ​ចំនួន៥ដុល្លារប៉ុណ្ណោះ ជូនដល់បងប្អូន ដែលធ្វើដំណើរទៅលេងស្រុកកំណើត ឬខេត្តនានា។ ដែលការបញ្ចុះតម្លៃនេះនឹងបន្ដធ្វើរហូតដល់ចុងខែ​មេសា ឆ្នាំ២០១៧នេះតែម្ដង។

ក្រុមហ៊ុន គ្រីស្ទាលអិចប្រេសគឺជាក្រុមហ៊ុន ដែលបំរើអតិថិជនបានល្អឥតខ្ជោះ ដោយមធ្យោបាយធ្វើដំណើរប្រកបដោយផាកសុខភាព កម្រិតស្ដងដារ រហ័ស ទំនុកចិត្ត សុវត្ថិភាព ហើយអ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះគឺឡានមានបំពាក់ទៅដោយប្រព័ន្ធ GPS, WIFI និងប្រព័ន្ធInsurance។ ការគ្រប់គ្រងល្បឿនដោយបញ្ជារពីប្រព័ន្ធ GPS នៅកន្លែងសង់ត្រាល់ អោយបើកតាមច្បាប់​កំណត់។

សម្រាប់អតិថិជនដែលចង់បានសេវាកម្មរហ័ស ទំនុកចិត្ត សុវត្ថិភាព និងចំណេញថវិការ កាលីប ទាន់សម័យ ទំនើប សូមកុំភ្លេច ក្រុមហ៊ុន គ្រីស្ទាលអិចប្រេស៕