(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ សហការជាមួយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចំនួន៨នាក់ រថយន្តស៊ីរ៉ែន២គ្រឿង បើកផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តដឹកយន្តដឹកអ្នកដំណើរទៅស្រុកកំណើត នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការចុះផ្សព្វផ្សាយចល័តនេះ ធ្វើឡើងចំនួន២គោលដៅ៖
១៖ ចំណតរថយន្តផ្សារលើ ចំនួន ១៩នាក់។
២៖ ចំណតរថយន្តមហោស្រពចាស់ ចំនួន ៣២នាក់៕