(ព្រៃវែង)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ លោក អីុ សុខឃី ប្រធានក្រុមការងារឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងលោក លឹម សុខរស្មី អនុប្រធាន បាននាំមូលនិធិសប្បុរសធម៌សម្តេចក្រឡាហោម ស ខេង ទៅចែកជូនស្រ្តីទើបសម្រាលកូន និងគ្រួសារមរណ:។

លោក អីុ សុខឃី បានឲ្យដឹងថា ក្រុមការងារយើង បានផ្តល់នូវមូលនិធិសម្តេចក្រឡាហោម ស ខេង ចំនួន២៧នាក់ ក្នុងនោះ សម្រាលកូន ចំនួន ២០នាក់ និងគ្រួសារមរណភាព ចំនួន០៧នាកសរុបថវិការ ៥.៤០០.០០០ រៀល។

ជាមួយគ្នានេះថ្ងៃដដែលនោះ ថ្នាក់ដឹកនាំ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធ និងបំរុង និងមេភូមិទាំង២១ នៅទីស្នាក់ការគណបក្សឃុំពានរោង ដើម្បីបូកសរុបនូវរបាយការណ៍ ស្តីអំពីការចុះសួរសុខទុក្ខផ្ទាល់នៅតាមខ្នងផ្ទះរបស់សមាជិកបក្ស។

ក្នុងឱកាសនោះដែរ លោក អីុ សុខឃី បានឧបត្ថម្ភ ជូនក្រុមប្រឹក្សាទាំងពេញសិទ្ធ និងបំរុង ចំនួន ២២នាក់, មេភូមិទាំង២១ភូមិ ចំនួន២១នាក់ និងជំនួយការភូមិ ០១នាក់, អ្នកប្រចាំការនៅទីស្នាកក់ការគណបក្សឃុំ ០១នាក់ សរុបចំនួន៤៥នាក់ ដោយក្នុងម្នាក់ៗ ១០០,០០០ រៀលសរុបថវិកា៤.៥០០.០០០ រៀល និងកិច្ចការរដ្ឋបាលចំនួន ៣០០.០០០ រៀល។

សរុបទាំងអស់ ១០.២០០.០០០ រៀល និងឧបត្ថម្ភសាំងចំនួន២០០លីត្រ ជូនក្រុុមប្រឹក្សាឃុំ និងមេភូមិទាំង២១ ដើម្បីចុះធ្វើសកម្មភាពសួរសុខទុក្ខតាមខ្នងផ្ទះ។