(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០១៧ បេក្ខភាពក្រុមប្រឹក្សាឃុំនរាសង្កែអមដំណើរដោយប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ ជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ និងលោកអនុប្រធានថ្នាក់ជាតិស្រុកសង្កែ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំនរា អភិបាល អភិបាលរងស្រុក មន្រ្តីរាជការ យុវជន ពុទ្ធបរិស័ទ្ធចំណុះជើងវត្តបាននាំគ្នាធ្វើបុណ្យផ្កាប្រាក់សាមគ្គីប្រមូលបច្ច័យប្រគេនព្រះសង្ឃវត្តបាឡាត់ស្ថិតក្នុងភូមិនរា បានបច្ច័យ២៨លានរៀលសម្រាប់កសាងឧបដ្ឋានសាលាក្នុងវត្ត។
នៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ បេក្ខភាព បេក្ខជនក្រុមប្រឹក្សាឃុំនរា បានមូលមតិគ្នាធ្វើបុណ្យនេះដើម្បីប្រមូលបច្ច័យទុកសម្រាប់កសាងឧបដ្ឋានសាលាបន្តរហូតដល់ហើយបញ្ចប់។
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែរ ជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានសំណេះសំណាលដល់ថ្នាក់ដឹកនាំមន្រ្តីរាជការស្រុកសង្កែ ឃុំនរា និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់ថា ប្រពៃណីប្រជាពលរដ្ឋខ្មែរយើងតែងបានផ្សាភ្ជាប់ជាមួយពុទ្ធិចក្រនិងអាណាចក្រតាំងពីយូរលង់មកហើយ ដោយប្រជាពលរដ្ឋខ្មែរភាកច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ។
ក្នុងនាមលោកប្រធានក្រុមការងារចុះជួយស្រុកសង្កែ ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងផង លោកតែងតែបម្រើរាស្រ្តគ្រប់កាលៈទេសៈ លើគ្រប់វិស័យនិងជួយដោះស្រាយបញ្ហាកង្វល់របស់រាស្រ្តរហូតមក។ លោកប្រធានក្រុមការងារបានលើកឡើងពីសភាពការណ៍ជាតិនិងអន្តរជាតិមកជម្រាបជូន ដើម្បីស្វែងយល់អ្វីដែលយើងចង់បាន និងអ្វីដែលយើងពុំគួរចង់បាន ដូចជាសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ ប៉ុន្មានជំនាន់រយៈពេលកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងបានដឹងឮ ក្នុងប្រវត្តិសាស្រ្ត។
ប្រធានក្រុមការងារបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាតិយើងកំពុងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ តែប់យើងសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំកំពូលខុសគឺប្រទេសជាតិនិងត្រូវធ្លាក់ក្នុងភ្លើងសង្រ្គាមនោះគឺវាធ្វើឲ្យជាតិយើងជួបប្រទះដូចប្រទេសផ្សេងៗដែលកំពុងស្តាយក្រោយ មានសភាពហិនហោច ទទួលនូវអាវុធគីមី ស្លាប់មនុស្សរាល់ថ្ងៃសន្ធឹកសន្ធាប់ជាដើម។ ដូច្នេះថ្នាក់ដឹកនាំកំពូល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំយើងនេះ ត្រូវនាំគ្នាទប់ស្កាត់ឲ្យខាងតែបាន នូវភ្លើងសង្រ្គាមសារជាថ្មី តាមរយៈការចាញ់ឃោសនា បោកប្រាស់ របស់បក្សប្រឆាំងនៅកម្ពុជា។
លោកបានបន្តថា បើចង់បានសុខសន្តិភាពនិងបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើងដូចសព្វថ្ងៃឲ្យបានគង់វង់យូរអង្វែងនោះ បងប្អូនត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសបន្តទៀត ព្រោះរយៈពេលកន្លងមក មានCPP មួយគត់បានតស៊ូរំដោះជាតិឲ្យរួចផុតពីរបបកាប់សម្លាប់ជាតិឯង ប៉ុល ពត ខិតខំកសាងផង ការពារជាតិផង ស្វែងរកការបង្រួបបង្រួមជាតិក្នុងគោលនយោបាយឈ្នះៗ ឆ្ពោះទៅរកការរីកចម្រើន ហើយទុករាស្រ្តជាធំ នៅបម្រើរាស្រ្តជានិច្ច។ បន្ទាប់មកលោកប្រធានបានអមដំណើរនាំមូលនិធិមនុស្សធម៌ ស ខេង ទៅចែកជូនស្រ្តីទើបសម្រាលកូនហើយចំនួន៨នាក់នៅក្នុងឃុំនរាផងដែរ៕