(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៧នេះ លោកវរសេនីយ៍ឯក​ អ៉ី​ សុខា​ ស្នងការរង​ទទួល​ផែនសណ្តាប់ធ្នាប់​ សហការជាមួយលោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​ដឹកនាំ​កម្លាំង​ចំនួន​៨នាក់​ រថយន្ត​ស៊ីរ៉ែន​២គ្រឿង​ បើកផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដល់​អ្នក​បើកបរ​រថយន្តដឹកយន្តដឹកអ្នកដំណើរ​ទៅ​ស្រុក​កំណើត​​ នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

ការចុះផ្សព្វផ្សាយចល័តនេះ ធ្វើឡើង​ចំនួន​២គោល​ដៅ​៖
១៖ ​រោងចក្រ​ញ៉ូវស្តារ​ មានអ្នកបើកបរ​ចូលរួម​ ចំនួន​៨៩នាក់។
២៖ ​​តំបន់​សេដ្ឋកិច្ច​ពិសេស​បិតត្រាង​ មានអ្នកបើកបរ​រថយន្ត​ និង​ម៉ូតូ​ចូលរួម​ ៣៣៦នាក់​។

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចបានចុះល្បាត​លើ​ផ្លូវ​ជាតិ​លេខ៤ និងបានអប់រំ​ដល់អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ ឲ្យ​បើកបរ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ កុំ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​១៥គ្រឿង​ផងដែរ៕